ភ្នំពេញ៖ ក្រុមហ៊ុន កំពូលម៉ូត ដែលមហាជនកំពុងតែចាប់អារម្ភយ៉ាងខ្លាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី០១ដើមខែកញ្ញាឆ្នាំ២០២០
ប្អូនស្រី អេន ចរិយា ប្រធានក្រុមហ៊ុន កំពូលម៉ូត បានធ្វេីសន្និសីទសារព័ត៌មានបង្ហាញពីស្នាដៃដែលប្អូនស្រីខិតខំសិក្សាស្រាវជ្រាវរករូបមុនសាធាតុផ្សំជាច្រើនមុខរហូតអាចបង្កើតបានជាប្រភេទម្សៅវីតាមីនបំប៉ននិងព្យាបាលស្បែកមុខ និង ដងខ្លួនដោយមានប្រសិទ្ធភាពខ្ពស់។
ប្អូនស្រី អេន ចរិយា ប្រធានក្រុមហ៊ុន កំពូលម៉ូត បានរៀបរាប់ប្រាប់មហាជនថា កាលពីមុនប្អូនស្រីមានសម្រស់មិនស្អាតទេ ហើយផ្ទៃមុខរបស់ប្អូនចេញមុនមុខក្រហម ដងខ្លួនមានសង្វាពេលដែលចាប់ផ្តើមពពោះមានកូន ពេលនោះប្អូនមានអារម្ភមិនល្អរហូតមិនហ៊ានចេញក្រៅផ្ទះជួបមិត្តភ័ក្រ្ត។
ពេលនោះប្អូនស្រីក៍ចាប់ផ្តើមសិក្សាស្រាវជ្រាវស្វែងរករូបមន្តថែរក្សាសម្ផស្ស ដោយប្អូនស្រីយករូបរាងកាយរបស់ខ្លួនទៅពិសោធន៍ដោយផ្ទាល់ រហូតបានសម្រេចទើបធ្វើឱ្យសម្រស់ប្អូនស្រីសស្អាតដល់ពេលបច្ចុប្បន្ន។
ក្រោយពេលដែលរូបរាងកាយប្អូនស្រី ស សម្ផស្បកាន់តែ ស ស្អាតប្អូនស្រីក៍មានគំណិតចង់ឱ្យស្ត្រីខ្មែរ ស ស្អាតក៍ចាប់ផ្តើមផ្សំម្សៅវីតាមីនចែកចាយរហូតមានដំណាងសរុប៣០០នាក់ទូទាំងរាជធានីខេត្ត។
វីតាមីនបំប៉ននិងព្យាបាលស្បែកមុខនិងដងខ្លួន ដែលមាននិមិត្តសញ្ញា JJ ស ស្អាត ត្រូវបានទទួលស្គាល់ពី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានចុះបញ្ជីលេខ VATS2020080927 អពដ ។