(ភ្នំពេញ)៖ ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បានធ្វើឡើងមានចែងក្នុងកម្មវត្ថុ គឺហាមបើកធ្វើអាជីវកម្ម KTV Diamond Sound របស់លោក ស៊ូ តារា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយយោងលិខិតលេខ ១២៩ សជណ.អរហ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការបិទ KTV ក្លឹបកំសាន្ដ រង្គសាល ឌីស្កូតែក ក្រោយពីលោកដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងរកឃើញលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ផ្ទុយនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
លើសពីនេះទៀត នៅក្នុងសេចក្ដីជូនដំណឹងដដែលរបស់លោក ជា ពិសី បានជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នជំងឺឆ្លងកូវីត១៩ និងចាត់វិធានសុវត្ថិភាពទេសចរណ៍ ជាបន្តបន្ទាប់រហូតមក។
សូមជម្រាបថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចប្រកាសបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្ដែងរកឃើញលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ផ្ទុយនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
ការសម្រេចប្រកាសរបស់ លោក ជា ពិសី ក្នុងការបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound ដែលលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ផ្ទុយនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះ បានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ម៉ោងជាង៨យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
លោក ជា ពិសី បានគូសបញ្ជាក់ថា ក្រៅពីប្រកាសបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound ដែលលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗមួយកន្លែងនេះហើយ, ក្រុមការងាររដ្ឋបាលខណ្ឌ ក៏បានណែនាំបន្ថែមទៀតដល់ម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋានកំពុងបើកដំណើរការទាំងឡាយ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការបង្ការ និងការការពារ នៃការរីករាលដាលជម្ងឺកូវដ១៩។