ភ្នំពេញ)៖ ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើទីតាំងទាំងនោះ បានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។ ប៉ុន្តែផ្ទុយទៅវិញ បើក្លឹប និងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេ តែបែរជាលួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ។
លោកបន្តថា ក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើលថាតើបានគោរពតាមវិធាន របស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាត និងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីដ-១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ។
ពាក់ព័ន្ឋនឹងការប្រែក្លាយពីក្លឹបកំសាន្ត ខារ៉ាអូខេ មកជាភោជនីយដ្ឋាន ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះពិនិត្យថា តើបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវឬទេ។ ដូចជាមានដាក់ម៉ាស៊ីនវាស់កំដៅ ត្រូវមានអាល់កុលលាងដៃ ត្រូវរៀបចំតុអាហារ មានគម្លាតអោយបានត្រឹម ។