ភ្នំពេញ៖ ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានណែនាំលោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រព័ត៌មាន ចក្រវាឡ CKV tvonline ដែលចេញផ្សាយព័ត៌មាន(ផ្សាយផ្ទាល់)នូវព័ត៌មានមួយចំនួនដែលមានកាយវិការនិងពាក្យពេជ្រមិនសមរម្យដែលមើលទៅខ្វះនូវក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ឯកឧត្តម យ៉ែម ណយ បានមានប្រសាសន៍ធ្ងន់ៗថាក្នុងនាមជាអ្នកសារព័ត៌មានគឺមិនត្រូវធ្វើខ្លួនខុសពីច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងជាមន្ត្រីប៉ូលីស ជាតុលាការ ជាមេធាវី និងជាអ្នកសម្របសម្រួល ឬក៍ដោះស្រាយថាអ្នកនេះខុសអ្នកនោះត្រូវនោះទេ។
ឯកឧត្តមមានប្រសាសន៍បន្ថែម កាលថ្ងៃទី១៤ខែមករាឆ្នាំ២០២០ ក្នុងពិធីជួបជុំលើកទី៤រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន ក៍បានផ្តល់នូវ អនុសាសន៍ដល់អ្នកសារព័ត៌មានដែរ ដោយមានពាក្យស្លោក កំពានអ្នកដ៏ទៃកំបំភ្លៃកាពិត តែអ្វីដែលលោក ចាន់ ឬទ្ធី ចាងហ្វាងចក្រវាឡបានអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់កន្លងមកគឺបានបំពានអ្នកដ៏ទៃហើយបំភ្លៃការពិត ដែលក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ធ្វើនូវទង្វើបែបនេះឡើយ។
ក្រោយទទួលនូវការទូមានអប់រំជាលើកទី២លោក ចាន់ ឬទ្ធី បានសន្យាថាខ្លួននិងមិនធ្វើឲ្យខុសពីក្រមសីលធម៌ និង វិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទៀតឡើយ ហើយលោកក៍បានសន្យាថានិងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរព្រមទទួលនូវការអប់រំពី ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន។