ភ្នំពេញ៖ កាលដែលស្ត្រីកូនខ្ចីឈ្មោះ សេក ម៉ាលី បានយំស្រែករៀបរាប់ទាំងទឹកភ្នែកថាខ្លួនពិតជាឈឺចាប់ណាស់ធ្វើឲ្យបងប្អូនជួបនូវបញ្ហាដោយសារតែខ្លួនជាទីផ្សារលក់ផ្ទះឲ្យបុរី ធី សុភ័ក្ត្រ ដែលម្ចាស់ក្រុមហ៊ុនឈ្មោះ គង់ យ៉ាងធី ប្តីឈ្មោះ ជា សុភ័ក្ត្រ ដែលស្ថិតនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំបងប្រុសបង្កើត ឈ្មោះ ឈាង សុគុណ មកទិញផ្ទះនៅបុរី ធី សុភ័ក្ត្រ ផ្ទះលេខ 13C ក្នុងតម្លៃ 59000$ (ប្រាំមុឺនប្រាំបួនពាន់ដុល្លា) បន្ទាប់ពីឈ្មោះ ឈាង សុគុណ បានបង់ប្រាក់គ្រុបចំនួននៅថ្ងៃទី ២៧ ខែ ៥ ឆ្នាំ២០២២ ដោយឈ្មោះ ជា សុភ័ក្ត្រ ម្ចាស់បុរីបានផ្តិតមេដៃទិញលក់ និងធ្វើលិខិតប្រគល់ប្រាក់គ្រុបចំនួន រួមជាមួយស្នាមមេដៃទទួលស្គាល់ពីលោក ជាសុភ័ក្ត្រ និងលោកស្រី សោម ណាវី មេភូមិ៦ ជាសាក្សី។
នៅថ្ងៃទី១៩ខែ៧ឆ្នាំ២០២៣មានស្ត្រីមួយនាក់ដែលអះអាងថាត្រូវជាម្តាយឈ្មោះ គឹម ជុងហៀង បានដើរចូលមកផ្ទះលោក ឈាង សុគុណ ហើយប្រាប់ថាផ្ទះលេខ C13និង13Cគឺផ្ទះតែមួយតែមានប្លង់២ហើយផ្ទះនេះគឺកូនប្រុសគាត់ឈ្មោះ គឹម ជុងហៀង ជាម្ចាស់ផ្ទះពិតប្រាកត់
ដែលមានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ០០២៨/២០ ឈ្មោះ គង់ យ៉ាងធី ភេទស្រី អាយុ៣៥ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧០៤អឺ ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលក់ឲ្យកូនប្រុសគាត់ឈ្មោះ គឹម ជង់ហៀង កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩។
លោក ឈាង សុគុណ ចាប់ផ្តើមមានការព្រួយបារម្ភដោយសារតែម្តាយឈ្មោះ គឹម ជុងហៀង មកអះអាងបែបនេះលោកក៍បានកាន់ឯកសារទៅសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសំកិច្ចអន្តរាគមន៍ដោះស្រាយតើរឿងប្លង់ផ្ទះរបស់លោកពិតជាមាន២មែនឬយ៉ាងណា?
លើលិខិតផ្ទេរកម្មសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ១៨១៩/២១ ឈ្មោះ ជា សុភ័ក្ត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៧០៤អឺ ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានព្រមព្រៀងផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីផ្ទះលេខ 13C ឲ្យទៅឈ្មោះ ឈាង សុគុណនៅថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១ ដែលបានទទួលស្គាល់ពីអជ្ញាធរគ្រុបជាន់ថ្នាក់ក្នុងខណ្ឌពោធិ៍សែនជ័យ។
យោងតាមការសម្ភាសន៍លោកស្រី សោម ណាវី មេភូមិ៦ ដែលជាសាក្សីផ្តិតមេដៃលើកិច្ចសន្យាទទួលប្រាក់គ្រប់ចំនួននៅថ្ងៃទី២៧ខែ៥ឆ្នាំ២០២២ បានអះអាងប្រាប់អ្នកសារព័ត៌មានថាម្ចាស់ផ្ទះលេខ13C គឺឈ្មោះ ឈាង សុគុណ គឺជាម្ចាស់ផ្ទះយ៉ាងពិតប្រាកត់ រឿងផ្ទះលេខ C13 មានឬមិនមានគឺលោកស្រីមិនបានដឹងនោះទេ។
អជ្ញាធរសាលាខណ្ឌពោធិ៍សែនជ័យបានចេញលិខិតអញ្ចើញម្ចាស់បុរី ធី សុភ័ក្ត្រ ម្ចាស់បុរីឈ្មោះ គង់ យ៉ាងធី និងលោក ជា សុភ័ក្ត្រ ឲ្យចូលខ្លួនមកបំភ្លឺនៅវេលាម៉ោង ២ៈ១០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លើលិខិតស្នើសំកិច្ចអន្តរាគមន៍របស់លោក ឈាង សុគុណ ដើម្បីបញ្ជាក់ប្លង់ផ្ទះ C13និង13C តើពិតជាមានប្លង់២មែនឬយ៉ាងណា តែខាងបុរីមិនបានចូលរួមនោះទេ។
បែជាទៅដាក់ពាក្យបណ្តឹងប្តឹង អតិថិជនរបស់ខ្លួននិងផ្នែកទីផ្សារចំនួន៤នាក់ទៅតុលារដំបូងរាជធានីភ្នំពេញ
ទី១ឈ្មោះ ឈាង សុគុណ
ទី២ឈ្មោះ វាន់ ស្រីពៅ
ទី៣ឈ្មោះ សេក ចរិយា
ទី៤ឈ្មោះ សេក ម៉ាលី ប្រធានទីផ្សារបុរី ធី សុភ័ក្ត្រ
ពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់ឲ្យមានការរើសអើង។
ការចោតប្តឹងខាងលើនេះធ្វើឲ្យអតិថិជនរបស់បុរី ធី សុភ័ក្ត្រ មានការភ័យខ្លាចរហូតរត់ចោលផ្ទះលែងហ៊ានរស់នៅដោយសារតែខ្លាចម្ចាស់បុរីប្តឹងជាប់គុក តើនៅពីក្រោយរឿងនេះមានអ្វីជា អាថ៌កំបាំង បានជាមានប្រាក់ទិញបុរីនៅហើយបែជារងបណ្តឹងពីម្ចាស់បុរីរហូតរត់ចោលផ្ទះលែងហ៊ានរស់នៅបែបនេះ?
អង្គភាពសារព័ត៌មានយើងខ្ញុំបានហៅទូរសព្ទទៅលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង ចំនួន៤ដងនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ ហៅចូលតែគ្មានមនុស្សលើក។
អង្គភាពសារព័ត៌មានយើងខ្ញុំបានហៅទូរសព្ទទៅម្ចាស់បុរីធី សុភ័ក្ត្រ លោកស្រី គង់ យ៉ាងធី បានបកស្រាយថារឿងខាងលើនេះបានទៅដល់ដៃតុលាការហើយទុកឲ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ ហើយឈ្មោះ សេក ម៉ាលី មិនមែនជា បុក្គលិកបុរី ធី សុភ័ក្ត្រ ហើយឈ្មោះ សេក ម៉ាលី ថាជាប្រធានទីផ្សារបានប្រាក់ខែ2500$ក្នុងមួយខែក៍មិនពិតដែរ ហើយ សេក ម៉ាលី បានខ្ចីប្លង់ផ្ទះ និង ប្រាក់ជាងប្រាំបួនមុឺនដុល្លាទៅទិញឡាននឹងវីឡាមិនទាន់សង ចំណែកផ្ទះលេខ13C និង C13 គឺផ្ទះ២ផ្សេងគ្នាដែលមានការទទួលស្គាល់ពីលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង និងលោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅ២។
លោកស្រី គង់ យ៉ាងធី ម្ចាស់បុរី ធី សុភ័ក្ត្រ បានបង្ហាញឯកសារមានឈ្មោះ សេក ម៉ាលី បានខ្ចីប្រាក់ពីលោកស្រីជាបន្តរបន្ទាប់ដោយមានស្នាមមេដៃ តែស្ត្រីកូនខ្ចីឈ្មោះ សេក ម៉ាលី បានអះអាងថាខ្លួនមិនបានខ្ចីប្រាក់ពីឈ្មោះ គង់ យ៉ាងធី នោះទេ ប្រាក់ទាំងអស់នោះគឺជាប្រាក់ដែលខ្លួនបានលក់ផ្ទះឲ្យអតិថិជនដែលមានកម្រៃជើងសារ៣ភាគរយនិងមានប្រាក់អូសបន្ថែម តែពេលដែលខ្លួនទាមទាររកប្រាក់កម្រៃជើងសារម្ចាស់បុរីឈ្មោះ គង់ យ៉ាងធី តែងតែលួងលោមឲ្យផ្តិតមេដៃខ្ចីប្រាក់ទៅវិញ?
ស្ត្រីកូនខ្ចីបានយំរៀបរាប់ទៀតថាមិនមែនតែខ្លួនទេដែលចាញ់បញ្ឆោតការលួងលោមផ្តិតមេដៃខ្ចីប្រាក់ សូម្បីតែជាងដែលម៉ៅការសាងសង់ក៍ម្ចាស់បុរី ធី សុភ័ក្ត្រ លួងលោមឲ្យធ្វើបែបនេះដែរ អ្នកដែលមកធ្វើការនៅបុរី ធី សុភ័ក្ត្រ មិនត្រឹមតែមិនបានប្រាក់ឈ្នួលនោះទេបែរជាជំពាក់ប្រាក់ម្ចាស់បុរីទៅវិញ។
ហើយរឿងឯកសារលោកស្រី គង់ យ៉ាងធី ម្ចាស់បុរី ធី សុភ័ក្ត្រ បានបង្ហាញថា សេក ម៉ាលី ផ្តិតមេដៃខ្ចីប្រាក់ មានឯកសារមួយចំនួនគឺខ្លួនមិនបានផ្តិតនោះទេ ស្ត្រីកូនខ្ចី សេក ម៉ាលី បានស្នើសំដល់ប្រមុខថ្នាក់ដឹកនាំមេត្តាជួយស្វែងរក យុត្តិធម៌ជូនបងប្អូនពួកគាត់ទាំង៤នាក់នេះផង????????។