(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី 12 ខែសីហា ឆ្នាំ2023 វេលាម៉ោង 10:00នាទី មានការចុះអនុស្សណៈ នៃការយោគយល់គ្នា MOU ទំនាក់ទំនងពាណិជ្ជកម្ម លើកិច្ចសហប្រតិបត្តិការគ្រឿងសំអាងកម្ពុជា–កូរ៉េ។ ដែលប្រព្រឹត្តនៅទីតាំងមជ្ឈមណ្ឌល វប្បធម៌ទេសចរណ៍និងពាណិជ្ជកម្មភ្នំពេញឃ្យុងបុក, ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោមអធិបតីភាព លោកស្រី ភួន ដាវី ប្រធានក្រុមប្រឹក្សាភិបាលនិងលោក អ៉ឹង ឆាយគ័ង ដែលជាប្រធានសមាគម សិក្សាយោបល់ គ្រឿងសំអាង CCA ជាមួយភាគី លោក គីម ហ្យ៉ានក្យូរ (Mr. Kim Hyun Kyu) នាយកប្រតិបត្តិការ ឃ្យុងបុក និងថ្នាក់ដឹកនាំជនជាតិកូរ៉េជាច្រើន រួមទាំងភ្ញៀវកិត្តិយស ដែលជាម្ចាស់អាជីវកម្មគ្រប់វិស័យធំតូច ក្នុងព្រះរាជាណាចក្រកម្ពុជា មកចូលរួម យ៉ាងច្រើនកុះករក្នុងកម្មវិធីដ៏មានអត្ថន័យថ្លៃថ្លាជ្រាលជ្រៅ រវាងប្រទេសដែលជាដៃគូពាណិជ្ជកម្មអន្តជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជំនួបពាណិជ្ជកម្មអន្តរជាតិទ្វេភាគីនេះ គឺជាការទំនាក់ទំនងផ្សារភ្ជាប់សេដ្ឋកិច្ចសហប្រតិបត្តិការគ្នា ក្នុងគោលបំណងជួយផ្សព្វផ្សាយផលិតផលរបស់ប្រទេសកូរ៉េ ទៅឲ្យ សមាជិកនៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាង CCA ទទួលបានចំណេះដឹងនិងវិធីសាស្ត្រប្រើប្រាស់គ្រឿងសំអាងប្រទេសកូរ៉េដែលមានគុណភាពកំរិតស្តង់ដារនិងតាមស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។តាមរយៈការបណ្ដុះបណ្ដាលសិក្ខាសាលា និងសហប្រតិបត្តិការនាំសមាជិកសមាគម ដោយមានដំណើរទស្សនៈកិច្ចរោងចក្រគ្រឿងសំអាងនៅប្រទេសកូរ៉េផ្ទាល់តែម្តង។
លើសពីនោះទៅទៀតសមាគម សហការនិងចូលរួម ណែនាំឲ្យសមាជិកសមាគមធ្វើការជាមួយនឹងគ្រឿងសំអាងភាគីកូរ៉េផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់ពីសមាសគម ដូចជាបញ្ហាតម្លៃ គ្រឿងសំអាង គឺសមាគមមិនមានការ រក្សាទុកភាគរយពីខាងភាគីកូរ៉េនោះទេ។ ផ្ទុយទៅវិញសមាគមគឺមានជួយជ្រោមជ្រែងសិក្សាអំពីតម្លៃ និង និងយុទ្ធសាស្ត្រទីផ្សារកម្ពុជា។
សូមរំលឹកផងដែរកន្លងមក សមាគមន៍មួយនេះគឺតែងតែដឹកនាំសមាជិកទៅចូលរួម កិច្ចការសង្គមនិងការងារសង្គមកិច្ចជាច្រើនដូចជាដឹកនាំសមាជិក សមាជិកាពាំនាំសម្ភារៈ មួយចំនួនឧបត្ថម្ភទៅមន្ទីរពេទ្យ, ចូលរួមបរិច្ចាគផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម, និងមានការអំពាវនាវដល់សមាជិកសមាជិកាដែលមានទឹកចិត្តសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងការកសាងផ្លូវថ្នល់, សាលារៀន និងទីវត្តអារាមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។