ខណ្ឌទួលគោក៖ ល្បែងសុីសងខុសច្បាប់លួចដំណើរការឡើងវិញជាបន្តរបន្ទាប់ក្រោយពីស្ងប់ស្ងាត់បានតែមួយរយៈតែប៉ណ្ណោះ នេះបើយោងតាមប្រភពបានឲ្យដឹងថា មានអ្នកលួចបង្កប់កត់ឆ្នោតវៀតណាមក្រោមស្លាកបំភាន់ភ្នែក លីហួរ ដូលុយ ដែលស្ថិតនៅផ្ទះលេខ២៨B ផ្លូវ ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តរថាទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះបានបើកដំណើរការយ៉ាងរលូនពីព្រឹកព្រលឹមរហូតទល់យប់ដោយមិនរំខានដល់អជ្ញាធរឬសមត្ថកិច្ចចុះមកអើតមកមើល ហើយកន្លងមកនាពេលថ្មីៗនេះបន្ទាប់ពីមានអ្នកកាសែតបានថតនិងប្រមូលបានឯកសារមានដូចជាកន្ទុយលេខវៀតណាម ហើយផ្តល់ព័ត៌មានជូនអជ្ញាធរខណ្ឌទួលគោក ក៍ឃើញមានមន្ត្រីសាលាខណ្ឌចុះមកត្រួតពិនិត្យផងដែរតែបានផ្អាកការកសុីតែមួយថ្ងៃតែប៉ុណ្ណោះ ក៍ចាប់ផ្តើមលួចដំណើរការកត់ឆ្នោតវៀតណាមដដែល។
យោងតាមប្រភពពីអ្នករកសុីលក់ដូរក្បែរទីតាំងកត់ឆ្នោតវៀតណាមខាងលើបានឲ្យដឹងថា មួយថ្ងៃៗមនុស្សមិនដឹងមកពីទីណាខ្លះទេបានដើរចេញដើរចូលទៅចាក់ឆ្នោតវៀតណាម បើរមើលរូបភាពពីចម្ងាយហាក់ដូចជាចូលទៅដូរប្រាក់អញ្ចឹងដោយសារតែទីតាំងនេះអំណោយផលក្រោមយីហោ លីហួរ ដូរលុយ។
ពលរដ្ឋដែលរស់នៅក្បែរទីតាំងលួចកត់ឆ្នោតវៀតណាមដែរជ្រកក្រោមយីហោ លីហួរ ដូរលុយ ខាងលើនេះបានស្នើសំទៅលោក ជា ពិសី ម្ចាស់ទឹកដីនៃអាណាចក្រខណ្ឌទួលគោក មេត្តាជួយចុះពិនិត្យទីតាំងខាងលើនេះផង។អត្ថបទ នាយភ្លុក