ព្រៃវែង ៖ យោងតាមគណនីយហ្វេសប៊ុកលោក ពុយសុខហ៊ង បានអោយដឹងថា លោក និង ភរិយា បានជាវនិងធ្វើការរៀបចំដាក់តាំងនៅក្នុងសាលាបឋមសិក្សាមេសរប្រចាន់លើ ស្ថិតក្នុងឃុំ មេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានសមាសជិតចូលរួមពីលោកយាយលោកតា អាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ ប្រមាណជាង៨០នាក់ ដោយមានធ្វើពិធីសូត្រមន្តឆ្លងផងដែរ បានចែកជូនសំភារៈជូនចាស់ៗដូចជា ក្រមាម្នាក់១ ថវិការ ១ម៉ឺនរៀល និង បានប្រគេនព្រះសង្ឃ នូវស្លាដក់ ទឹកក្រូច ទឹកសុទ្ធ និងបច្ច័យមួយចំនួនផងដែរ។
គេសង្កេតឃើញលោក ពុយ សុខហ៊ង តែងតែចុះជួយកសាងផ្លូវនានាក្នុងភូមិ ចាក់បេតុងមុខវត្ត និង សមិទ្ធិផលជាច្រើនទៀត ក្នុងភូមិមេសរប្រចាន់លើផងដែរ ដោយមានការចង្អុលបង្ហាញពី លោកសាស្រ្តាចារ្យ តេង ប៊ុនថុន ដែលជាគ្រូរបស់លោក។ ចំណែកឯអត្ថន័យនៅក្នុងសិលាចារិកវិញបានសសេរថា៖ សម្ដេចព្រះសង្ឃរាជជោត:ញាណោ ជួន ណាត តំណាងអក្សរសាស្រ្ដជាតិខ្មែរ ជាបណ្ឌិតអក្សរសាស្រ្តខ្មែរទី១
ព្រះអង្គប្រសូត្រនៅថ្ងៃទី១១ខែមីនាឆ្នាំ១៨៨៣ទ្រង់ជាអ្នកបង្កើតសៀវភៅវចនានុក្រមខ្មែរ បទភ្លេងនគររាជ និពន្ធសៀវភៅធម៌ ប្រែគម្ពីរព្រះត្រៃបិដក ហើយសម្ដេចចូលទីវង្គតនៅគ.ស១៩៦៩ ក្នុងព្រះជន្មាយុ៨៦ព្រះវស្សានាវត្តឧណ្ណាឡោម រាជធានីភ្នំពេញ សុ(ស្ដាប់) ចិ(គិត) បុ(សួរ) លិ(កត់ត្រា)
ផ្ដួចផ្ដើមគំនិតដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះភូមិមេសរប្រចាន់លើនិងសហការនាយកសាលា
ឧបត្ថម្ភរូបសំណាកដោយលោក ពុយ សុខហ៊ង និងអ្នកស្រី គាង លីឆេង ព្រមទាំងបុត្រ ថ្ងៃចន្ទទី០៨ខែឧសភាឆ្នាំ២០២៣ ដោយរូបសំណាកនេះ សាងឡើងពីថ្មភួកសុទ្ធ ឆ្លាក់ដោយជាងចំលាក់ដែលមានស្នាដៃល្អផ្តាច់ ដូចរូបពិតៗ ហើយមានតំលៃរហូតដល់ ១៥០០ដុល្លាឯណោះ។
ហើយថ្មីៗនេះលោក ពុយ សុខហ៊ង ក៍ទទួលបានការបំពាក់មេដៃសសើរ ពីថ្នាក់ដឹកនាំផងដែរ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលតែងធ្វើការគាំទ្រ លើកសសើរ និង លើកទឹកចិត្តអ្នកធ្វើពិតប្រាកដផងដែរ។ អ្នកធ្វើពិត គឺត្រូវតែទទួលបានការលើកសរសើរ និង ផ្តល់តំលៃ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
គូសបញ្ជាក់ផងដែរថា រូបសំណាកនេះ ជាការចូលរួមពីលោកនាយកសាលាបឋមសិក្សានេះ លោក មេឃុំ លោកមេភូមិ សាខាបក្សជាពិសេស ដោយមានការដឹកនាំ និង ចង្អុលបង្ហាញពីសំណាក់ក្រុមការងារចុះជួយភូមិមេសរប្រចាន់លើផងដែរ។