លោក សុន ឆ័យ៖ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនអំពាវនាវឱ្យប្រមូលកម្លាំង គឺជាការខុសធ្ងន់ធ្ងរណាស់
ភ្នំពេញ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបបានរិះគន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មួយចំនួន ដែលនាំគ្នាប្រជុំគណៈកម្មការនាយកកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គឺអត់នាំគ្នាយកបញ្ញាមកប្រើ ធ្វើឱ្យមានបញ្ហាដល់ការងារគណបក្ស។លោកបានចោទសួរថា តើបាតុកម្មបានចំណេញ? គឺវាមានតែបែកក្បាលនិងគេចាប់ដាក់គុកតែប៉ុណ្ណោះ។ នេះបើយោងតាមវិដេអូឃ្លីបជាង ៤នាទីរបស់លោកសុន ឆ័យ និយាយទៅកាន់សមាជិកខ្លួននៅក្នុងដីឡូត៍មួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។អ្នកវិភាគឯករាជ្យបានបញ្ចេញយោបល់ា តាមយៈវិដេអូឃ្លីបជាង ៤នាទីនេះ បានបង្ហាញថា ក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កំពុងតែមានបញ្ហាផ្ទៃក្នុង។
លោក សុខ ឆ័យ បាននិយាយថា កាលពីថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀន មានការប្រជុំគណៈកម្មការនាយក ។មានក្រុមខ្វល់ខ្វាយ។ ក្រុមមួយចំនួននៅក្នុងថ្នាក់ដឹកនាំ គឺអត់មានយល់ពីនីតិវិធីការងារ ។មិនសូវយល់ពីការអនុវត្តរដ្ឋបាល ហើយឆ្លេរឆ្លា អុជអាលឱ្យថ្នាក់ដឹកនាំគណៈកម្មការនាយកមានការសម្រេចថា គេមិនឱ្យដាក់បញ្ជីទេ ។យើងត្រូវត្រៀមកម្លាំងដើម្បីធ្វើកូដកម្ម ឬក៏ធ្វើអីផ្សេងទៀតខ្ញុំមិនដឹងទេ ពីព្រោះខ្ញុំអត់បានចូលរួមប្រជុំទេ។ នេះគឺជាទង្វើដែលនាំឱ្យមានបញ្ហាថ្ងៃនេះ ។ សូមបញ្ជាក់គ្នាឡើងវិញថ្ងៃនេះ ទោះបីជាគ្នាតិចក៏ដោយ ភាគច្រើនជាថ្នាក់ដឹកនាំរាជធានីភ្នំពេញ សូមមេត្តាធ្វើការងារឱ្យមានការទទួលខុសត្រូវ មិនចង់ឱ្យតែគណបក្ស ឬរាជរដ្ឋាភិបាលទទួលខុសត្រូវទេ យើងជាគណបក្សប្រឆាំងនេះ ក៏៏ទទួលខុសត្រូវដែរលើការងារដែលយើងធ្វើ។
លោកសុន ឆ័យបន្តថា៖”យើងចង់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យធ្វើទៅរលូន។យើងក៏ត្រូវធ្វើទៅតាមអ្វីដែលជាគោលការណ៍អនុវត្តនៅក្នុងប្រទេសនេះដែរ។ ដូច្នេះខ្ញុំសូមឱ្យថ្ងៃនេះថា យើងកុំមានការអាក់អន់ចិត្ត អន់ស្រពន់អី គឺមកពីកំហុសរបស់យើងដែរ”។
លោកសុន ឆ័យ បានសង្កត់ធ្ងន់ថា៖ “សេចក្តីប្រកាសព័ត៌មានរបស់គណបក្សកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំអត់បានអានទេ មិនដឹងថា អ្នកណាជាអ្នកសរសេរទេ គឺយើងថាឱ្យពង្រឹងកម្លាំង ពង្រឹងកម្លាំងមូលដ្ឋានដើម្បីត្រៀមរៀបចំ បើសិនណាគេមិនឱ្យចូលបោះឆ្នោតទេ នឹងធ្វើអ៊ីចេះ អ៊ីចុះ ។ខុសធ្ងន់ធ្ងរណាស់ សូម្បីខ្លួនខ្ញុំក៏ខ្ញុំសោកស្តាយដែរ នាំគ្នាអត់យកបញ្ញាមកប្រើ ធ្វើតាមកំហកកំហល់ឬរញ៉េរញ៉ៃនឹង”…។
លោកបន្តថា យើងជាថ្នាក់ដឹកនាំទៅធ្វើផ្ទុយពីគោលនយោបាយដែលខ្លួនឯងសម្រេច ដូច្នេះវាជាកំហុសយើងដែរ ។… យើងមិនអាចដឹកនាំប្រទេសតាមរបៀបរញ៉េរញ៉ៃធ្វើការសម្រេចចិត្តដោយចលាចលទេ”។
អ្នកវិភាគឯករាជ្យមួយរូបបានបញ្ជាក់ថា តាមរយៈការលើកឡើងបស់លោកសុន ឆ័យ បានបង្ហាញឱ្យឃើញផ្ទៃក្នុងនៃថ្នាក់ដឹកនាំគណបក្សភ្លើងទៀនកំពុងតែបញ្ហាយ៉ាងធ្ងន់ធ្ងរ។និន្នាការពីរបានលេចឡើង។នោះនិន្នាការ
បំពានច្បាប់ដោយធ្វើសកម្មភាពបែបអានាធិបតេយ្យដើម្បីយកសំឡេងគាំទ្រពីខាងក្រៅ និង និន្នាការទទួលស្គាល់ការពិតគោរពច្បាប់ ធ្វើសកម្មតាមបែបប្រជាធិបតេយ្យ៕
politico360