ខណ្ឌដូនពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថានៅទីតាំមួយកន្លែងដែលមានយីហោ កាសា (CASA) ហើយនៅក្បែមន្ទីពេទ្យគន្ធបុប្ផាថាមានលួចបង្កប់លេងល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទដែលនាំឲ្យកើតមានចោរលួចឆក់ប្លន់ និង អសន្តិសុខសង្គម បង្ករឲ្យមានជំលួសក្នុងក្រុមគ្រួសារ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងដែលសង្ស័យបង្កប់លួចបើកល្បែងស៊ីសងខុសច្បាប់យីហោ កាសា (CASA) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញថាមានបុគ្គលិក ០៣នាក់ ដែលប្រចាំការបើកទទួលលេងឆ្នោតឡូតូ 8888 និង មានអាជ្ញាប័ណ្ណត្រឹមត្រូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
លោក ជា ខេមា បានណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងមានវិធានការអនុវត្តតាមនីតិវិធីច្បាប់៕អត្ថបទ នាយភ្លុក