ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ បន្តទទូចស្នើសុំដល់សម្ដេចតេជោ និងតុលាការកំពូល  ក្រោយពីទទួលបានព័ត៌មានពីការប្ដឹងសើរើសាលដីការបស់តុលាការកំពូល ក្រោយពីបានឈ្នះក្ដីលើកូនចុង…

­

លោកយាយ អែម ថៃ អាយុ ៧៨ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែមីនាកន្លងទៅថ្មីៗនេះ បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នតុលាការ ដែលបានសម្រេចឱ្យលោកយាយឈ្នះក្តី ពាក់ព័ន្ធករណីទំនាស់ដីធ្លីរវាងភាគីខាងកូនចុង ឈ្មោះ អ៊ុន ស្រីអូន ហៅ(អ៊ុន អូន) លោកយាយមានចិត្តសប្បាយរីករាយខ្លាំងណាស់ក្រោយពីបានដំណឹងថាសម្តេចតេជោបានទទួលជ្រាប និងបានឱ្យលោកអភិបាលខេត្តធ្វើការស្រាវជ្រាវដោះស្រាយបន្ទាន់ ខណៈនេះលោកអភិបាលខេត្ត និងលោកអភិលស្រុក លោកប្រធានសុរិយោដីស្រុក ប្រធានភូមិបាលស្រុក មេឃុំមេភូមិកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ ទន្ទឹមនឹងថ្មីៗនេះដែរ លោកយាយ អែម ថៃ បានទទួលនូវព័ត៌មានថា បុគ្គលដែលបានចាញ់ក្ដី បាន និងកំពុងបន្តប្ដឹងសើរើ លើសំណុំរឿង លេខ១៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ សាលដីកា លេខ ៣៥៣ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ របស់តុលាកាកំពូល។

លោកយាយ អែម ថៃ បានឲ្យដឹងទៀតថាក្រោយពីទទួលបាននូវព័ត៌មានដូច្នេះធ្វើឲ្យលោកយាយដេកមិនលក់បក់មិនល្ហើយ និងធ្វើឲ្យជំងឺដែល លោកយាយមានប្រចាំកាយធ្វើឲ្យគាត់ទ្រុឌទ្រោមទៅៗ ព្រោះតែមានការព្រួយបារម្ភ និងភ័យខ្លាចចាញ់ក្ដីពីកូនចុងដែលមានអ្នកមានលុយ មានអំណាចនៅពីក្រោយខ្នងក្នុងរឿងនេះ។ បើតាមលទ្ធភាពកូនខ្ញុំមិនអាចធ្វើបែបនេះបានទេ សូមកុំយកកូនខ្ញុំធ្វើជាលេសសំអាងទៀតអី

ចំណែកលោក អ៊ុន ប៊ុនថា ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ អែម ថៃ ក៏បានបញ្ជាក់ឲ្យដឹងថា ជុំវិញវិវាទដីធ្លីរវាងម្ដាយ និងកូនចុង នេះកើតឡើងបានដោយសារមានជនទីបី នៅពីក្រោយខ្នងក្នុងរឿងនេះទើបឈានដល់មានការប្ដឹងទាស់ទែងបែកបាក់សាមគ្គីក្នុងគ្រួសារ និងបានឈានដល់ការប្ដឹងផ្ដល់គ្នាដល់តុលាការថែមទៀតផង។   ដោយពីមុនធ្លាប់តែរួមរស់នៅជាមួយគ្នាដោយមានក្ដីសុខមិនមានភាពរកាំរកុះក្នុងគ្រួសារឡើយ ទោះបីជាកូនចុងក៏ពិតមែន តែលោកយាយបានជួយទំនុងបម្រុងគិតគូរ ជួយជ្រុំជ្រែង បំពេញភាពជាម្តាយបានយ៉ាងល្អ ទោះបីចេញរស់នៅឆ្ងាយស្រុកក៏ដោយចាប់តាំងពីលោកឪពុកបានចែកឋានទៅ។ នេះសបញ្ជាក់ថារឿងនេះកើតឡើងបានដោយសារតែអ្នកដែលមានចិត្តលោភលន់ចង់បានផលប្រយោជន៍លើដីនេះតែម្ដង។

ជាមួយគ្នានេះលោក អ៊ុន ប៊ុនថា ត្រូវជាកូនលោកយាយ អែម ថៃ បានលើកដៃសំពះអង្វរ គោរពជូនចំពោះសម្ដេសពុក សម្ដេចម៉ែដែលលោកទាំង២ តែងតែយកចិត្តទុក្ខដាក់ និងគិតគួរបំផុតពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសពេលរាស្ត្រជួបការលំបាករងទុក្ខរឿងអយុត្តិធម៌ គឺលោកទាំង២ មិនមើលរំលងឡើយ ហើយសម្ដេចពុក សម្ដេចម៉ែ គឺជាស្ថាបនិក នៃបិតាសន្តិភាព និងជាម្លប់ដ៏ត្រជាក់របស់កូនចៅគ្រប់គ្នា។

លោកយាយ អែម ថៃ និងកូនៗបានទទួចស្នើសុំដល់ស្ថាប័នតុលាការកំពូល មេត្តាបន្តផ្ដល់នូវភាពយុត្តិធម៌ ផ្ដល់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ជូនដល់លោកយាយ និងក្រុមគ្រួសារជាកូនបង្កើត ទទួលបាននូវសិទ្ធិកាន់កាប់ដីស្របច្បាប់ និងសុំឲ្យឯកឧត្តមប្រធានតុលាការកំពូល មេត្តាតម្កល់លើបណ្ដឹងសើរើ  ប្ដឹងជំទាស់នេះ ដោយតម្កល់ទុក្ខដោយឥតចាត់ការផងចុះ។

ជាចុងបញ្ចាប់លោកយាយ អែម ថៃ និងក្រុមគ្រួសារ សូមគោរពជូនពរសព្វសាធុការ ទៅដល់ប្រមុខរាជរដ្ឋាភិបាល  និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ÷ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀនឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |