ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល
————————————
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ រៀបចំដំណើរទស្សនកិច្ចសមាជិកា ស.ស.យ.ក រាជធានីភ្នំពេញ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ដែលដឹកនាំដោយលោកជំទាវ ឌិត នីតា នៅតំបន់ប្រើប្រាស់ច្រើនព្រែកទឹកសាបក្បាលឆាយ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។
កម្មវិធីទស្សនកិច្ចនេះ រៀបចំឡើងដើម្បីបណ្តុះស្មារតីសាមគ្គីភាព ជំរុញលើកទឹកចិត្ត ការទំនាក់ទំនងល្អរវាងសមាជិកាជាស្រ្តី ភាពជាអ្នកដឹកនាំ ពង្រឹងសមត្ថភាពខ្លួនឯង ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម និងជាចំណែកក្នុងចូលរួមការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាធនធានមនុស្សមានថាមវន្ត និងជាកម្លាំងចលករ ក្នុងការរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គម និងមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាគ្រឹះសម្រាប់ការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលលើគ្រប់វិស័យ។
#សសយក #ស្ត្រីនិងសន្តិភាព
#យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ