ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ មានជំងឺប្រចាំកាយនិងកូនៗសូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន, សាលាដំបូងខេត្តកណ្ដាល, តុលាការកំពូល ក្រោយទទួលបានយុត្តិធម៌

កណ្តាល៖ លោកយាយឈ្មោះ អែម ថៃ អាយុ ៧៨ឆ្នាំ ដែលមានជំងឺប្រចាំកាយ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងកូនៗ នៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដមប្រធានសាលាដំបូងខេត្តកណ្តាល, លោកចៅក្រមស៊ើបសួរ, លោកព្រះរាជអាជ្ញា, លោកស្រីក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងខេត្តកណ្តាលទាំងអស់ ជាពិសេសឯកឧត្តមប្រធានតុលាការកំពូល, ឯកឧត្តមប្រធានក្រុមប្រឹក្សាជំនុំជម្រះ, ឯកឧត្តមចៅក្រម,ឯកឧត្តមចៅក្រមទទួលបញ្ជា, ឯកឧត្តមតំណាងមហាអយ្យការ, លោកស្រីក្រឡាបញ្ជី និងមន្ត្រីនៃតុលាការកំពូលទាំងអស់ដែលបានផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសាររបស់លោកយាយដែលបានឈ្នះក្ដី ពាក់ព័ន្ធករណីទំនាស់ដីធ្លីរវាងភាគីខាងកូនចុង ឈ្មោះ អ៊ុន ស្រីអូន ហៅ(អ៊ុន អូន) ។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន យើងទទួលបាន។

នាឱកាសនោះ លោក អ៊ុន ប៊ុនថា ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ អែម ថៃ ក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរជូនចំពោះប្រមុខរដ្ឋាភិបាលគឺសម្ដេចតេជោ ហ៊ុន  សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងស្ថាប័នតុលាគឺសាលាដំបូងខេត្តកណ្តាល និងតុលាការកំពូលដែលបានជួយស្វែងរកការពិត ផ្ដល់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ និងបានផ្ដល់នូវភាពយុត្តិធម៌ជូនម្ដាយនិងក្រុមគ្រួសាររបស់លោកផងដែរ។

ទន្ទឹមនេះ លោក អ៊ុន ប៊ុនថា ក៏បានអរគុណជូនចំពោះលោកឧកញ៉ា ឈុន អូន តំណាងក្រុមហ៊ុន កម្ពុជាតេលា ដែលបានឲ្យលោកមេធាវី នុត ទីតូ មេធាវីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនក្រុមហ៊ុនកម្ពុជាតេលាចេញនូវសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះថា ក្រុមហ៊ុនកម្ពុជាតេលាដែលតំណាងដោយ លោកឧកញ៉ា ឈុន អូន មិនដែលមានវិវាទពាក់ព័ន្ធជាមួយនឹងភាគីទំនាស់ក្នុងសំណុំរឿង(សំណុំរឿងអនុវត្តដោយបង្ខំលេខ:១៤១ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២របស់សាលាដំបូងខេត្តកណ្ដាល)ខាងលើនោះឡើយនិងមិនមានទ្រព្យសម្បត្តិជាអចលនទ្រព្យ(ដីធ្លី)នៅទីនោះឡើយ។ ដោយមើលឃើញថាដីរបស់លោកយាយ អែម ថៃ មិនឋិតនៅចំណុចដីក្រុមហ៊ុនតេលា ដូចដែរក្រុមហ៊ុនបានអះអាងទេនោះលោកយាយក៏សូមអំពាវនាវដល់អាជ្ញាធរស្រុកពញាឮ អាជ្ញាធរខេត្តកណ្ដាល សូមមេត្តាជួយពន្លឿនក្នុងការដោះស្រាយជូនទៅដល់លោកយាយ អែម ថៃ និងក្រុមគ្រួសារទទួលបាននូវសិទ្ធិកាន់កាប់ដីស្របច្បាប់ផង។

ជាមួយគ្នានោះដែរ លោក អ៊ុន ប៊ុនថា ជំនួសមុខឲ្យអ្នកម្ដាយ អែម ថៃ ក៏បានគោរពស្នើសុំយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុន  សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងតុលាការកំពូលដែលមេត្តាជួយអន្តរាគមន៍ផ្ដល់ភាពស្របច្បាប់ឲ្យបានលឿនរហ័សជូនអ្នកម្ដាយនិងក្រុមគ្រួសាររបស់លោកបានចាត់ចែង ប្រើប្រាស់ អាស្រ័យដោយភាពស្របច្បាប់ត្រឹមត្រូវដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតផង។

ទាក់ទិនករណីខាងលើនេះ លោក អ៊ុន ប៊ុនថា ក៏បានសូមគោរពស្នើសុំដល់តុលាការកំពូលយ៉ាងដូច្នេះថា បើមានបុគ្គលឬភាគីណាចង់ដាក់ពាក្យបណ្ដឹងសើរើឬប្ដឹងជំទាស់ទៀត សូមឯកឧត្តមប្រធានតុលាការកំពូលមេត្តាតម្កល់ទុកដោយឥតចាត់ការផងចុះ៕


Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |