(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីកម្ពុជាពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
វិធីការពារខ្លួនពីជំងឺនេះ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។
សម្តេចបានបង្ហោះសារក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩។ ទោះបីកម្ពុជាយើងមានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវ មានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។ យើងរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ»។