(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសម្រេចអនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ នេះបើតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែល
ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកានេះ។
សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរជាវាំង ចាប់ពីថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ តែនៅពេលនេះ ក្រសួងបានជូនដំណឹងជាថ្មីហើយ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាឡើងវិញ ចាប់ពីខែធ្នូខាងមុខនេះ៕
ខាងក្រោមនេះ ជាលិខិតរបស់សម្តេចចៅហ្វាវាំង ផ្ញើជូនលោក ថោង ខុន៖