(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ម៉ាស៉ីន PCR បង្ហាញលទ្ធផលបញ្ជាក់ថា ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ប្រតិភូអមសម្តេចតេជោ ហ៊ុន សែន ទាំងអស់លទ្ធផលបានបញ្ចាក់ពីម៉ាស៊ីន PCR កាលពីរំលងអធ្រាត្រគឺអវិជ្ជមានទាំងអស់។ ក្រោយតេស្តរហ័សយើងបានយកសំណាកទៅពិនិត្យម៉ាស៊ីន PCR ដើម្បីធ្វើការបញ្ជាក់ជាលទ្ធផលទទួលបាននៅម៉ោង១២៖០០យប់គឺអវិជ្ជមាន Negatives ទាំងអស់»។
នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី យក់ សម្បត្តិ បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើតេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ និងយកសំណាករបស់គណៈប្រតិភូទាំងអស់ ទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត លទ្ធផលអវិជ្ជមានទាំងអស់នៅពេលនះ។