ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រសួងការពារជាតិកម្ពុជា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន នៅសប្តាហ៍ក្រោយ

ក្រសួងការពារជាតិកម្ពុជា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ក្រសួងពារជាតិកម្ពុជា និងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិ​អាស៊ាន​ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀត នៅថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅខេត្តសៀមរាប ខណៈកិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ចិន ឥណ្ឌា និងប្រទេសមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា​ ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ​កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន នឹងផ្តោត ជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពី«ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខុដុម»។

បន្ទាប់ពីកិច្ចប្រជុំចង្អៀត ​ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរផងដែរ ​ដោយសម្តេចពិជ័យសេនា នឹងធ្វើជាសហប្រធានដូចជា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារ ​ជាតិអាស៊ាន-អាម៉េរិក និង​កិច្ចប្រជុំក្រៅ​ផ្លូវការ​ជាឥណ្ឌាផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំខាងលើនេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកជា ផ្លូវការ នៃ​កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ានបូកលើកទី៩ ហើយ​នឹង​ទទួលការចូលជួបសម្តែង ការ​គួរសមរួមគ្នា ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ានបូក ​និងអគ្គលេខាធិការអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ​ក៏នឹងស្តាប់របាយការណ៍ ​នៃការអភិវឌ្ឍថ្មីៗ​នៅក្នុង​អាស៊ាន ការផ្លាស់ប្តូរទស្សនៈ ស្តីពី«បរិយាកាសសន្តិសុខតំបន់ ​និងអន្តរជាតិ» និង​កិច្ចសន្ទនា​ជា​យុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។

សេចក្តីប្រកាសព័ត៌មាន ដដែលបានលើកឡើងផងដែរថា ​នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចប្រជុំខាងលើ សម្តេចពិជ័យសេនា ទៀ បាញ់ ​ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធាន​ ជូនលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្រ្តីក្រសួងការពារជាតិ ​សាធារណរដ្ឋឥណ្ឌូណេស៊ី ​ដែលជាប្រធានប្តូរវេនស្រាប់ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងទទួលទស្សនកិច្ចផ្លូវការរដ្ឋមន្រ្តីការពារជាតិ ​ចិន អូស្ត្រាលី អាម៉េរិក សាធារណរដ្ឋកូរ៉េ ​ឥណ្ឌា ​និងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីអាស៊ានបូក ដើម្បីពិភាក្សា​ការងារ​លើក កម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសខាងលើនេះផងដែរ។ ក្នុងនាមជាម្ចាស់ផ្ទះ ​កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជា​មានការប្តេជ្ញាចិត្ត ជំរុញសាមគ្គភាពអាស៊ាន ​ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T)» ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ ក្នុងពេលបច្ចុប្បន្ន ​និងអនាគត តាមស្មារតី«សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |