ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣

រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣

(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ជួបប្រជុំទល់មុខរវាងថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41′ ASEAN Summit)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្ដាប្រទេសជាសមាជិកអន្តរសភាអាស៊ាន (អាយប៉ា) ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងនាមគណៈប្រតិភូប្រទេសសមាជិកអាយប៉ា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ានក្នុងការរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព ព្រមទាំងសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងការប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាននូវការស្ដារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។

សមាជិកអន្តរសភាអាស៊ានក៏បានបង្ហាញនូវការព្រួយបារម្ភ និងលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន មានដូចជា៖ កិច្ចសហប្រតិបត្តិការស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ និងជម្លោះនៅអ៊ុយក្រែន បញ្ហាសន្តិសុខមិនមែនប្រពៃណី រួមមានការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិការជួញដូរមនុស្ស និងថ្នាំញៀន សន្តិសុខសាយប័រ និងការចំណាកស្រុក ការលើកកម្ពស់តម្លៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការពង្រឹងអំណាចស្ត្រី និងសមភាមយេនឌ័រ ការជំរុញបរិវត្តកម្មឌីជីថល និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ទំនាក់ទំនង ថាមពល ទឹក ស្បៀងអាហារ និងការអភិរក្ស បេតិកភណ្ឌវប្បធម៌ ភាពចម្រុះ និងអត្តសញ្ញាណតំបន់ជាដើម៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា៖

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |