បាល់ទាត់៖ សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសពីការរៀបចំការប្រកួតព្រឹត្តិការណ៍ UEFA Nations League ផ្នែកនារីចាប់ពីឆ្នាំ២០២៣ តទៅ។ ការប្រកួត Nations League ផ្នែកបុរសត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ២០១៨ ដើម្បីជំនួសការប្រកួតមិត្តភាពអន្តរជាតិឱ្យមានការប្រកួតប្រជែង។
ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថា នេះជាពេលវេលាសមស្របនៃការសម្លឹងឃើញពីការ អភិវឌ្ឍន៍បាល់ទាត់នារីឱ្យកាន់តែរីកចំរើននៅថ្ងៃអនាគត។ Women Nations League មានទម្រង់មិនខុសពីផ្នែកបុរសឡើយដោយនឹងបែងចែកលីគជាបីកម្រិត។ ក្រុមលេខ១ នៅលីគទី១ ទាំង ៤ពូលត្រូវឡើងលេងវគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្ររកជើងឯក ខណៈក្រុមដែលនៅក្រុមគេនៃពូលនីមួយៗត្រុវកាត់ចេញទៅលីគទី២ ហើយក្រុមលេខ១ នៃពូលនីមួយៗនៃលីគទី២ ត្រូវឡើងមកលេងលីគទី១។
ការប្រកួត Nations League ក៏នឹងជាផ្នែកមួយនៃការប្រកួតជម្រុះបាល់ទាត់ស្ត្រីជើងឯកអឺរ៉ុបឆ្នាំ២០២៥ និងបាល់ទាត់ស្ត្រីពិភពលោកឆ្នាំ២០២៧ ផងដែរ។ ជារៀងរាល់ ៤ឆ្នាំ Nations League បួនក្រុមដែលឡើងវគ្គខ្វែងនឹងមាន ៣ក្រុមធានាបានកៅអីនៅអូឡាំពិក៕