ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ភ្នំពេញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​នៅសប្តាហ៍ក្រោយ

ភ្នំពេញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ មកដល់ពេលនេះរាជធានីភ្នំពេញបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំ​កិច្ច​ប្រជុំ​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសប្តាហ៍ក្រោយនេះ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និង​កែ​លម្អ​សោភ័ណ​ភាព​ក៏បានធ្វើឡើងផងដែរ។

នៅសប្តាហ៍ក្រោយនេះរាជធានីភ្នំពេញនឹងមានការរៀបចំកិច្ចប្រជុំអាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា​ជាច្រើន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នឹងមានថ្នាក់​ដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​អញ្ជើញ​ចូលរួមផងដែរ ជាកិច្ចការចំពោះ​មុខ​គណៈបញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​បាន​រៀបចំ​តម្រាយ​ផ្លូវ​ សម្រាប់ប្រតិភូឆ្លងកាត់ មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការតុបតែង​លម្អតាម​សួន​ច្បារ តាមបងផ្លូវ និងតាមអាគារសំខាន់ៗមួយចំនួន ជាមួយគ្នានេះសណ្ឋាគារពាក់ព័ន្ធជាច្រើន ក៏ត្រូ​វ​បាន​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញប្រជុំពិភាក្សា និងរៀបចំ​តំបន់​ទាំង​អស់​នោះផង​ដែរ​។

តាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ការ​រៀបចំ​តុបតែងលំអសោភ័ណភាពនៅរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដើម្បី​ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ ហើយការរៀបចំសោភ័ណភាពនេះ នឹងត្រូវរួចរាល់មុនកិច្ចប្រជុំមកដល់។

ចំពោះកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់ គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​ក៏​បានរៀបចំ​នូវ​តម្រាយ​ផ្លូវ​សំខាន់ៗតែប្រតិភូត្រូវឆ្លងកាត់ផងដែរ។ ក្នុងកិច្ចប្រជុំ​កន្លង​មក​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ គឺ​មានក្បួនជាង៣០ នឹងត្រូវធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ មានសណ្ឋាគារ​ពាក់ព័ន្ធ​ចំនួន​៨ ដែលត្រូវបានយកចិត្តទុកដាក់ក្នុងការរៀបចំ និងរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​តំបន់​ទាំងអស់​នោះ។ កម្លាំងសន្តិសុខត្រូវបានរៀបចំឈរជើង និងល្បាតចាប់ពីពេលនេះទៅហើយ ព្រោះ​ក្រុមការងារនៃកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំ​ពាក់ព័ន្ធ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​បាន​មក​ដល់​រាជធានីភ្នំពេញហើយដែរ។

រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅរាជធានីភ្នំពេញ និង​ប្រកបរបរនានាមានការរៀបចំខ្លួន និងចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថាន និងមាន​ការ​យោគយល់​នៅពេលដែលមានក្បួនប្រតិភូឆ្លងកាត់តំបន់រស់នៅ ឬការប្រកបរបរនានា ក៏​ដូច​ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋប្រើប្រាស់ផងដែរនោះ។

សូមបញ្ជាក់ថា នេះគឺជាលើក​ទីបី​ហើយ​ដែល​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជុំ​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លើកទីមួយ​ដែល​កម្ពុ​ជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​គឺ​នៅ​ឆ្នាំ​២០០២ លើកទី២ ឆ្នាំ២០១២ និងលើកទីបី​នៅឆ្នាំ២០២២នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |