កីឡា៖ ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្តទាំង ២៥ និងថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តន៍ម៉ោងអប់រំកាយ និងកីឡាឲ្យបាន ២ម៉ោងក្នុងមួយសប្ដាហ៍ ដើម្បីជំរុញឲ្យសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សាកាន់តែមានការរីកចម្រើន និងប្រសិទ្ធភាពខ្ពស់។
នេះបើតាមការបញ្ជាក់របសលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្ដកាយសម្បទាអាស៊ានពីអាយុ ៧ ដល់ ២៤ឆ្នាំនៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការរយៈពេល ២ថ្ងៃនៅពហុកីឡដ្ឋានជាតិ ក្រោមការៀបចំរបស់នាយកដ្ឋានអប់រំកាយ និងកីឡា។ ក្នុងនាមក្រសួងអប់រំ លោកបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយដល់មន្ដ្រីទទួលបន្ទុកអប់រំកាយ និងកីឡាថ្នាក់ក្រោមជាតិឲ្យបានយល់ពីគុណតម្លៃ នៃមុខវិជ្ជាអប់រំកាយ និងកីឡា និងការរៀបចំចងក្រងទិន្នន័យតេស្ដកាយសម្បទាអាស៊ាន ឲ្យបានត្រឹមត្រូវស្របតាមស្ដង់ដាររបស់អាស៊ានឲ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រប់ជ្រុងជ្រោយនៅតាមគ្រឹះស្ថានសិក្សាទាំងបីកម្រិត។
លោកបានបញ្ជាក់ថា ក្រសួងរៀបចំវគ្គសិក្ខាសាលានេះតែមួយលើកគត់ដល់ថ្នាក់ក្រោមជាតិ ដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវអនុវត្តបន្ដពីក្រសួងឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តតាមការណែនាំដូចជា៖
១-ត្រូវជ្រើសរើសគ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត ដោយជ្រើសរើចេញពីសាលាកម្រងមួយ ដែលនាយក នាយិកា មានការគ្រប់គ្រងល្អ ទទួលខុសត្រូវខ្ពស់លើការងារអប់រំកាយ និងកីឡា ព្រមទាំងគ្រូគ្រប់កម្រិតដែលមានឧបនិស្ស័យមកបំប៉ន ដើម្បីក្លាយជាគ្រូឧទ្ទេសថ្នាក់ក្រុង ស្រុករបស់ខ្លួន។
២-គ្រូឧទ្ទេសមុខវិជ្ជាអប់រំកាយ និងកីឡាថ្នាក់ក្រុង ស្រុក ខណ្ឌ មានភារកិច្ចបង្រៀនបន្ដទៅសាលាកម្រងដែលមាននៅក្នុងក្រុង ស្រុក ខណ្ឌរបស់ខ្លួន ដោយឲ្យពួកគាត់ក្លាយជាគ្រូឧទ្ទេសថ្នាក់ក្រង បន្ទាប់មកពួកគាត់យកចំណេះដឹងនេះ ទៅបង្រៀនដល់លោកគ្រូ-អ្នកគ្រូនៅសាលាកម្រងរបស់គាត់ផ្ទាល់។
៣-គ្រូឧទ្ទេសថ្នាក់កម្រងមានភារកិច្ចកោះហៅសាលាឧបសម្ព័ន្ធ មកបំប៉នឲ្យពួកគាត់ក្លាយជាគ្រូឧទ្ទេសថ្នាក់សាលាសម្ព័ន្ធ បន្ទាប់មកពួកគាត់យកចំណេះដឹងនេះទៅបង្រៀនដល់លោកគ្រូ អ្នកគ្រូ នៅសាលាសម្ព័ន្ធរបស់គាត់ផ្ទាល់។
៤-ខេត្តដែលមានគ្រូឧទ្ទេសភូមិភាគ ដែលជ្រើសរើសដោយគ្រូឧទ្ទេសថ្នាក់ជាតិ សហការជាមួយអង្គការបេះដូងមាស ឲ្យពួកគាត់ជាអ្នកសម្របសម្រួល ឬជាគ្រូឧទ្ទេសសហការជាមួយគ្រូឧទ្ទេសថ្នាក់ក្រុង ស្រុក អនុវត្តន៍ការងារនេះ ។
៥-ការពិនិត្យតាមដាន និងវាយតម្លៃ ក្រសួងសហការជាមួយមន្ទីររាជធានី-ខេត្តចុះពិនិត្យសកម្មភាពបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្សជាប្រចាំ រៀបចំចងក្រងទិន្នន័យតេស្ដជារៀងរាល់ដើមឆ្នាំសិក្សាឲ្យបានរួចរាល់ បញ្ជូនទិន្នន័យនោះមកការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ចំណែកក្រុង ស្រុក ខណ្ឌ ធ្វើការពិនិត្យរួចរាល់បញ្ជូនទិន្នន័យនោះមកការិយាល័យជំនាញមន្ទីរ។
ភារកិច្ចទាំងអស់នេះត្រូវអនុវត្តន៍ជាប្រព័ន្ធ ហើយគ្រប់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្តត្រូវបន្ដការងារនេះពីក្រសួង ដោយតម្រូវឲ្យអនុវត្តន៍ឲ្យទទួលបានជោគជ័យ ដោយលើកយកយុទ្ធសាស្ដ្រទាំងអស់