(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៤៤ករណី ឃាត់ខ្លួនមនុស្សចំនួន៩១នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៧-២០ ខែកញ្ញា ត្រឹមម៉ោង៧ព្រឹក។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា «លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល៣ថ្ងៃ ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ គិតត្រឹមម៉ោង៧ព្រឹក ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដើម្បីធ្វើការបង្ក្រាប ការបើកលេងល្បែងស៊ីសងខុសច្បាប់ រយៈពេល៣ថ្ងៃកន្លងមក ថ្ងៃទី១៧ ដល់ថ្ងៃ២០ គិតត្រឹមម៉ោង៧ព្រឹក ដោយបានធ្វើការបង្ក្រាប៤៤ករណី ឃាត់ខ្លួន៩១នាក់»។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ទៀតថា ការបង្ក្រាប៤៤ករណីនេះ ក្នុងនោះ មានទីតាំងកក់ឆ្នោតវៀតណាម២៩ទីតាំង, ហាងបញ្ចាំងខុសច្បាប់៦ទីតាំង, លេងល្បែងអនឡាញ៤ទីតាំង, លេងបៀរ១ទីតាំង, ជល់មាន់អនឡាញ៣ទីតាំង និងល្បែងភ្នាល់គ្រប់ប្រភេទ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាប ឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណា មិនទទួលខុសត្រូវលើតួនាទី បណ្តោយ