ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ខិតខំផលិតព័ត៌មានឲ្យបានច្រើន ឆាប់រហ័ស និងអាចទុកចិត្តបាន

ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ខិតខំផលិតព័ត៌មានឲ្យបានច្រើន ឆាប់រហ័ស និងអាចទុកចិត្តបាន

(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឲ្យអង្គភាពមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ខិតខំផលិតព័ត៌មានឲ្យបានច្រើន ឆាប់រហ័ស និងអាចទុកចិត្តបាន ប្រៀបបានទៅនឹងចុងភៅចំណាន ដែលប្រសព្វនៅក្នុងការធ្វើម្ហូបអាហារ ដើម្បីបម្រើតាមសេចក្តីត្រូវការ របស់អតិថិជនដូច្នេះដែរ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានណែនាំបែបនេះ ក្នុងពិធីប្រកាសអ្នកស្រី សម ផល្លា ចូលកាន់តំណែងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំនួសលោក ជា ក្រូច ចូលនិវត្តន៍ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម។

លោករដ្ឋមន្ត្រី បានថ្លែងទៀតថា ដើម្បីផលិតព័ត៌មានបានឆាប់រហ័ស និងអាចទុកចិត្តបាន អង្គភាពមន្ទីរព័ត៌មាន ត្រូវមានកិច្ចសហការ តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសថ្នាក់ដឹកនាំខេត្តតែម្ដង ដើម្បីប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ផលិតផ្សព្វផ្សាយជាព័ត៌មាន។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានថ្មី សូមជំរុញឲ្យមន្ត្រីបានចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើន ដើម្បីឈានទៅ អភិវឌ្ឍន៍ខ្លួន នៅក្នុងការចុះយកព័ត៌មានតាមសម័យបច្ចេក វិទ្យាទំនើបនេះ និងផលិតព័ត៌មានប្រកបដោយគុណភាព ធ្វើយ៉ាងណាឲ្យប្រទេសរបស់យើង ក៏ដូចជាក្នុងខេត្តកំពង់ចាម មានភាពទាក់ទាញផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើឲ្យលោកស្រី ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលទើបឡើងកាន់តំណែង សូមឲ្យថែរក្សាសាមគ្គីភាពផ្ទៃក្នុង ដឹកនាំឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសគឺការឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |