ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ចូលជួបសំដែងការគួរសម និងបង្ហាញមុខ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ចូលជួបសំដែងការគួរសម និងបង្ហាញមុខ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក ហ៊្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ចប់អាណត្តិចូលជួបសម្ដែងការគួរសម ជម្រាបលា និងបង្ហាញមុខលោក កៅ ម៉ាញ់ឌឹក ជាអគ្គនាយកថ្មី។

ក្នុងឱកាសនោះ លោក ហ៊្វុង វ៉ាន់គឿង បានជម្រាបជូនពីរយៈពេលជាង៣ឆ្នាំ ដែលលោកបានបំពេញការងារអាជីវកម្មនៅកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ-១៩ កើតឡើង តែជាភ័ព្វសំណាងស្ថានភាពនៃការឆ្លងជំងឺនេះបានធូរស្រាលទៅវិញ និងមិនធ្វើឲ្យប៉ះពាល់ធំធេងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។

លោក ហ៊្វុង វ៉ាន់គឿង បានគូសបញ្ជាក់ថា ស្ថានភាពធូរស្រាលនៃជំងឺកូវីដ-១៩នេះ គឺអាស្រ័យដោយមានការដឹកនាំឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ក្នុងនោះកងយោធពលខេមរភូមិន្ទបានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តវិធានការនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។

លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងបានជួយគាំទ្រដល់ដំណើរការអាជីវកម្មក្រុមហ៊ុនមិត្តហ្វូន និងធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យដល់ថ្ងៃនេះ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ដោយលើកឡើងថា ការចូលជួបសំដែងការគួរសមរបស់អគ្គនាយកនាឱកាលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការល្អដែលក្រុមហ៊ុន និងកងយោពលខេមរភូមិន្ទធ្លាប់មានកន្លងមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានយល់ស្របចំពោះការវាយតម្លៃរបស់អគ្គនាយកក្រុមហ៊ុន ចំពោះស្ថានការណ៍គ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយថានេះមិនមែនជាការចៃដន្យទេ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩។

តាមរយៈអគ្គនាយកក្រុមហ៊ុនថ្មី នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា ក្រុមហ៊ុនមិត្តហ្វូន និងកងយោធពលខេមរភូមិន្ទ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នសកាន់តែល្អប្រសើរថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |