ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយរថយន្តសង្គ្រោះបន្ទាន់ដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយរថយន្តសង្គ្រោះបន្ទាន់ដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ

កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញ​ប្រគល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ជា​អំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដល់បញ្ជការដ្ឋានការពារកោះឆ្នេរ​កង​ទ័ព​ជើងទឹ​ក។​

រថយន្តសង្គ្រោះបន្ទាន់ទី៥១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលប្រគល់​ដល់​បញ្ជាការដ្ឋាន​ការពារ​កោះឆ្នេរនាថ្ងៃនេះ តាមរយៈ លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀក រតនា ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹក​រលឹក​ប្រកបដោយមនោសញ្ចេតនាគោរព ស្រលាញ់ ដឹងគុណដ៏ជ្រាលជ្រៅ​ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយនាវី នាយនាវីរង ពលទាហាន បញ្ជការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក។

នាយឧត្តមសេនីយ៍ ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដោយបានឧបត្ថម្ភទាំងស្មារតី សម្ភារ​ថវិកា ដើម្បីជួយដល់ការលើកកម្ពស់ការគាំពារសុខមាលភាពកងទ័ព និងប្រជាជននៅ​ទូរទាំង​ប្រទេសឱ្យកាន់តែទទួលបានសេវាគាំពារសុខមាលភាពកាន់តែប្រសើរ។

លោកឧកញ៉ា បណ្ឌិត ជា រតនា បានលើកឡើងថា រថយន្តសង្គ្រោះនេះជាចំណែក​ជួយ​ដោះស្រាយ​តម្រូវការរបស់កងទ័ព ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅផងដែរ។ លោកបណ្ឌិត ជា រតនា បានអះអាងថា រថយន្តសង្គ្រោះនេះ ក៏ធ្លាប់បានប្រគល់​ជូនដល់បណ្តា​អង្គភាព​នានានៃកងយោធពលខេមរភូមិន្ទផងដែរ ហើយនឹង​មាន​គម្រោង​ប្រគល់​ជូន​បន្ត​បន្ទាប់​ទៀត។

លោកឧកញ៉ា បណ្ឌិត ជា រតនា បានចាត់ទុកការចូលរួមចំណែកជាមួយសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នេះ គឺជាការ​បែង​ចែក​ផ្លែផ្កាពី​កា​រ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ជួយដល់សង្គម។ លោក បានបង្ហាញការយក់ឃើញថា ការរីកចម្រើនក្នុងអាជីវកម្ម គឺបានមកពីសង្គម ដូច្នេះលោកត្រូវតែបែងចែកជាផ្លែផ្កានេះទៅសង្គមវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |