ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

យុវជនម្នាក់ចងកធ្វើអត្តឃាត ព្រោះខឹងឪពុកម្តាយស្តីបន្ទោស ក្រោយត្រឡប់មកពីចំការលោក ខឹម វាសនា

យុវជនម្នាក់ចងកធ្វើអត្តឃាត ព្រោះខឹងឪពុកម្តាយស្តីបន្ទោស ក្រោយត្រឡប់មកពីចំការលោក ខឹម វាសនា

(កំពង់ឆ្នាំង)៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួន បន្ទាប់ពីត្រឡប់មកពីចម្ការលោក ខឹម វាសនា នៅខេត្តសៀមរាបវិញ ហើយត្រូវបានឪពុកម្ដាយណែនាំ និងស្ដីបន្ទោសឱ្យបន្តិចបន្តួច ព្រោះមិនចង់ឲ្យកូនត្រឡប់ទៅវិញ។

ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ម៉ាត ម៉ាន អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ បានចងកសម្លាប់ខ្លួននៅនឹងដើមឈើ ក្បែរវាលស្រែ នៅវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះថា យុវជនដែលបានចងកធ្វើអត្តឃាតនេះ គឺបន្ទាប់ពីរូបគេបានត្រឡប់មកពី ចម្ការរបស់លោក ខឹម វាសនា ហើយត្រូវបានឪពុកម្ដាយស្ដីបន្ទោស និងណែនាំកូនដោយមិនឲ្យត្រឡប់ទៅវិញ។ ដោយសារខឹងឪពុកម្តាយស្តីបន្ទោស រូបគេមានការខឹងសម្បារនិងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួច ក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតែម្ដង។

លោកអធិការ បានបន្តថា យុវជនរូបនេះបានទៅស្នាក់នៅចំការលោក ខឹម វាសនា ជាមួយនឹងមិត្តភក្កិដែលមកពីប្រទេសកូរ៉េ ខណៈនោះឪពុកម្ដាយបានឃាត់កូនមិនឲ្យទៅដែរ តែរូបគេនៅតែមិនស្ដាប់ការហាមឃាត់របស់ពុកម្ដាយ។ រូបគេបានចេញទៅនៅចំការលោក ខឹម វាសនា នៅថ្ងៃទី២៧ ខែសីហា នឹងបានត្រឡប់មក វិញនៅថ្ងៃទី៣០ ខែសីហា លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ យុវជនជាជនរងគ្រោះបានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការ ក៏សុំផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោក និងជឿតាមការអូសទាញរបស់ក្រុមមនុស្សមួយចំនួនឲ្យទៅសា្នក់នៅក្នុងចំការរបស់លោក ខឹម វាសនា ដើម្បីរក្សាជីវិតដោយសារតែ មានទឹកលិចពិភពលោក។ លោកថា ការជឿដោយភាពឆោតនេះ បានធ្វើឲ្យអ្នកខ្លះចាកចេញចោលពីផ្ទះសំបែង ចោលក្រុមគ្រួសារអស់រយៈពេលជាច្រើនថ្ងៃជាមួយនឹងការខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ។

បន្ទាប់ពីមានការពន្យល់ណែនាំពីថ្នាក់ដឹកនាំ ឥឡូវនេះពលរដ្ឋភាគច្រើនបាននិងកំពុងតែត្រឡប់មកផ្ទះសម្បែងលំនៅឋានវិញជាបន្តបន្ទាប់។ សម្រាប់មូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើសិនមានប្រជាពលរដ្ឋណា ត្រឡប់មកផ្ទះវិញ និងឈប់ជឿការឃោសនាតទៅទៀតនោះ លោកអធិការ ក៏សូមឲ្យប្រជាពលរដ្ឋផ្សេងទៀត កុំមានការរើសអើង ឬស្ដីបន្ទោសឲ្យពួកគាត់អី សុំមេត្តាយោគយល់ និងអធ្យាស្រ័យនូវកំហុសមួយភ្លែត ដែលពួកគាត់គិតមិនដល់តាមការឃោសនារបស់គេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |