ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កម្ពុជាមានផ្ទៃដីគម្រប់ព្រៃឈើជាង ៨លានហិកតា និងមានសត្វព្រៃកម្រ​រស់នៅជា​ច្រើន​ប្រភេទ

កម្ពុជាមានផ្ទៃដីគម្រប់ព្រៃឈើជាង ៨លានហិកតា និងមានសត្វព្រៃកម្រ​រស់នៅជា​ច្រើន​ប្រភេទ

ភ្នំពេញ៖ នា​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​ចំនួន​ ៤៦,៨៦​ភាគរយ​ ​ដែល​ស្មើ​នឹង​៨,៥​លាន​ហិកតា​ ហើយ​នៅ​ក្នុង​តំបន់​ព្រៃឈើ​ទាំង​អស់​នោះ​ មាន​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​កំពុង​រស់​នៅ ​រួម​ទាំង​ជីវចម្រុះ​ជា​ច្រើន​ទៀត​ ដែល​បម្រើ​ដល់​វិស័​យទេសចរណ៍​ផង​ដែរ ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ ​របស់​ក្រសួង​បរិស្ថាន​ រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​នៅថ្ងៃ​ទី​៣០​ ខែ​សីហា ​ឆ្នាំ២០២២ ឯកឧត្តម​ នេត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា ​គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​២០២២​ កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ ​និង​របៀង​អភិរក្ស​ជីវចម្រុះ ​ស្ថិតនៅ​ក្រោម​ក្រសួង​បរិស្ថាន​ មាន​ចំនួន​៧៦​កន្លែង ​គឺ​មាន​ន័យថា​ចាប់​ពី​ឆ្នាំ២​០១៦​មក​ កំណើត​ផ្ទៃដីការ​ពារ​ធម្មជាតិ​កើន​ពី​២៣​ មក​​៧​៦​តំបន់​ កើន​ពី​ផ្ទៃ​ដីពី​ ៣​លាន ២សែន​ហិកតា ​ទៅ​៧លាន ៣សែន​ហិកតា ​ស្មើនឹង​៤១ភា​គរយ​ នៃ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា​ ។

ឯកឧត្តម​បន្ត​ថា ​បើប្រៀប​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ី​ កម្ពុជា​ដែល​មាន​ផ្ទៃ​ដី​អភិរ​ក្ស ​៤១​ភាគ​រយនេះ ​គឺ​មាន​ទំហំ​ធំ​ទី​២ ​បន្ទាប់​ពី​ប្រទេស​ប៊ូតង់ ​ហើយ​ផ្ទៃ​ដី​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹ​ង​គោល​ការណ៍​អភិរក្ស​ជីវ​ចម្រុះ ​ដែល​កំណត់​ដោយ​អាត់ស៊ី​ កម្ពុជា​មាន​ផ្ទៃ​ដី​អភិរក្ស​ធំ​ជាង​ ២ដង នៃការកំណត់ដោយគោលការណ៍អភិរក្សជីវចម្រុះ ដែលមានត្រឹមតែ១៧% ។

ឯកឧត្តម នេត ភក្ត្រា បន្ថែមថា កម្ពុជាមានរបៀងអភិរក្សជីវចម្រុះមានចំនួន៣កន្លែង ហើយ​តំបន់​ការពារធម្មជាតិ ៧៣កន្លែងនោះ មានឧទ្យាជាតិចំនួន ១០តំបន់, ដែនជម្រកសត្វព្រៃចំនួន ១៩តំបន់, តំបន់ការពារទេសភាព ១៤តំបន់, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១០តំបន់, តំបន់​រ៉ាមសា​ចំនួន ៥តំបន់, តំបន់បេតិកភ័ណ្ឌធម្មជាតិចំនួន ១៣តំបន់ និងតំបន់ឧទ្យាជាតិសមុទ្រចំនួន ២តំបន់ ហើយគ្រោងបង្កើតឧទ្យាជាតិសមុទ្រមួយទៀត នៅក្នុងខេត្តកែប ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​ជា​ច្រើនប្រភេទ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បន្តទៀតថា រយៈពេល៥ឆ្នាំមកនេះ ក្រសួង​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការពារ និងអភិរក្ស ដោយផ្ដោតទៅលើប្រសិទ្ធភាព ការរៀបចំនៃការការពារតំបន់ ក្នុង​នោះ​តំបន់​ការពារធម្មជាតិ និងរបៀងជីវចម្រុះ ទាំង៧៦ គឺត្រូវរៀបចំជាប្រព័ន្ធយ៉ាងប្រទាក់ក្រឡា ស្រប​តាម​គោលការណ៍គ្រឹះ នៃការរៀបចំតំបន់ការពារធម្មជាតិ សំដៅធានាសម្បូរបែប នៃ​ជីវិត​សត្វ​លោក​ជីវចម្រុះ និងការវិវឌ្ឍនៃជីវិត មុខងារសេវាកម្មរបស់អេកូឡូស៊ី ដែលរួមមាននិយ័តកម្មទឹក ជល​ផល ក៏ដូចជាគុណភាពដីជាដើម និងខឿនសេដ្ឋកិច្ច ។

ឯកឧត្តម នេត ភក្ត្រា បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល​បាន​ផ្ទេរ​តំបន់​អភិរក្ស​ព្រៃ​ឈើ ១៣កន្លែង និងតំបន់ព្រៃផ្ដល់ផលចំនួន ៥កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មកក្រសួងបរិស្ថាន ហើយបានផ្ទេរគម្រោងដីសម្បទានសេដ្ឋកិច្ចចំនួន ៧៣កន្លែង ពី​ក្រសួង​បរិស្ថាន ទៅក្រសួងកសិកម្ម ។ តាមសំណើររបស់ក្រសួងបរិស្ថាន រាជ​រដ្ឋាភិបាល​បាន​ដាក់​តំបន់​ទាំង​១៨នេះ ទៅជាតំបន់ការពារធម្មជាតិ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |