ជឺជិតស៊ូ៖ ក្រុមកីឡាជឺជិតស៊ូកម្ពុជាបានបញ្ចប់បេសកកម្ម ក្នុងការប្រកួតកីឡាជឺជិតស៊ូអន្ដរជាតិស្យាមខាប់ (SIAM Cup) ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដោយជោគជ័យ ក្រោយដណ្ដើមបានមេដាយសរុប ១២គ្រឿង និងឈរចំណាត់ថ្នាក់ទី១២ ក្នុងចំណោមអត្តពលិក ៣៩ប្រទេសចូលរួមព្រឹត្តិការណ៍នេះ។
តាមការបញ្ជាក់របស់លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជាបានឲ្យដឹងថា សហព័ន្ធបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីជាង ២០នាក់ចូលរួម ខណៈការប្រកួតបានធ្វើតែ ១ថ្ងៃប៉ុណ្ណោះកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ខណៈជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៦គ្រឿង រួមមាន៖
កីឡាករ សៅ សុភារ៉ា ប្រកួតវិញ្ញាសាជឺជីតស៊ូ គ្មានហ្គី ទម្ងន់ក្រោម ៦១គីឡូក្រាម ឈ្នះមេដាយមាស ១ និងវិញ្ញាសាជឺជិតស៊ូមានហ្គី ទម្ងន់ ៦៤គីឡូក្រាមឈ្នះមេដាយសំរឹទ្ធ ១។ កីឡាការិនី ម៉ាប់ សុខហួយ ប្រកួតវិញ្ញាសាជឺជីតស៊ូ មានហ្គី ទម្ងន់ក្រោម ៥៨.៥គីឡូក្រាម ឈ្នះមេដាយប្រាក់ ១។ កីឡាករ ហួរ សេងហុង ប្រកួតវិញ្ញាសាជឺជីតស៊ូ មានហ្គី ទម្ងន់សេរី ឈ្នះមេដាយសំរឹទ្ធ ១។ កីឡាការិនីថ្នាល ស្រេង រ័ត្នកនិកា ប្រកួតវិញ្ញាសាជឺជីតស៊ូ គ្មានហ្គី អាយុ ១១ឆ្នាំ ទម្ងន់ក្រោម ៤០គីឡូក្រាម ឈ្នះមេដាយមាស ១ និងវិញ្ញាសាជឺជីតស៊ូ មានហ្គី អាយុ ១២ឆ្នាំ ទម្ងន់ក្រោម ៤០.៣គីឡូក្រាម ឈ្នះមេដាយប្រាក់ ១។ កីឡាករថ្នាល កៃ ហានរ៉េមមយ ប្រកួតវិញ្ញាសាជឺជីតស៊ូ មានហ្គី អាយុ ៨ឆ្នាំ ទម្ងន់ក្រោម ២៧គីឡូក្រាម ឈ្នះមេដាយមាស ១។
កីឡាករថ្នាល អាធ័រ ប៊ីសេន ប្រកួតវិញ្ញាសាជឺជីតស៊ូ គ្មានហ្គី អាយុ ១០ឆ្នាំ ទម្ងន់ក្រោម ៤៦គីឡូក្រាម ឈ្នះមេដាយប្រាក់ ១ និងប្រកួតវិញ្ញាសាជឺជីតស៊ូ មានហ្គី អាយុ ១០ឆ្នាំ ទម្ងន់ក្រោម ៤៥.៣គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ ១។ កីឡាករថ្នាល នីកូឡាស យីរ៉េមមយ ប្រកួតវិញ្ញាសាជឺជីតស៊ូ មានហ្គី អាយុ ១២ឆ្នាំ ទម្ងន់ក្រោម ៣៣.២គីឡូក្រាមឈ្នះមេដាយសំរឹទ្ធ ១ និងប្រកួតវិញ្ញាសាជឺជីតស៊ូ គ្មានហ្គី អាយុ ១១ឆ្នាំ ទម្ងន់ក្រោម ៣៤គីឡូក្រាមឈ្នះមេដាយសំរឹទ្ធ ១
កីឡាករថ្នាល ឡេង ចាន់សេរីបុត្រ ប្រកួតវិញ្ញាសាជឺជីតស៊ូ មានហ្គី អាយុ ១១ឆ្នាំ ទម្ងន់ក្រោម ៣៣.២គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ ១៕