ភ្នំពេញ៖លោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ ភេទប្រុស មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ១២c ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតុលាការភ្នំពេញសម្រេចបន្តបើកការស៊ើបសួរក្នុងសំណុំរឿងចេញមូលទានបត្រ័គ្មានសាច់ប្រាក់(សែកស្អុយ)ចំនួន៣៣,៨៣៥$ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា៖ កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ លោក ណៃ វ៉ាន់ បានចុះកិច្ចសន្យាម៉ៅការសាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំហំ៨.៤m×១៤m ក្នុងតម្លៃ៧៥,០០០$ដែលមានរយៈពេល៥ខែកន្លះ។ ប៉ុន្តែលោក ណៃ វ៉ាន់នាត មិនបានអនុកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាឡើយ ក្រោយពិភាក្សាកាត់កងគ្នារួច លោក ណៃ វ៉ាន់នាត បានធ្វើការបង្វិលប្រាក់ចំនួន៣៣,៨៣៥$ តាមទៅឲ្យដើមបណ្ដឹង(ម្ចាស់ផ្ទះ)វិញតាមរយៈការចេញមូលប្បទានបត្រ័១ស្លឹកឲ្យទៅភាគីដើមបណ្ដឹង។ស្រាប់តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើមបណ្ដឹងបានយកមូលប្បទានប័ត្រ(សែក)ទៅបើកនៅធានាគារប៉ុន្តែត្រូវបានធាគារបញ្ជាក់ថាមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ឡើយ ។
ប្រភបដើមបណ្ដឹងបញ្ជាក់ទៀត ខ្លនបានហៅទូរសព្ទ័ឲ្យឈ្មោះ ណៃ វ៉ាន់នាត ដើម្បីដោះស្រាយទូទាត់សងប្រាក់ប៉ុន្តែលោក ណៃ វ៉ាន់នាត គេចវេសមិនព្រមចូលខ្លួនដោះស្រាយឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការដើម្បីទៀមទារយុត្តិធម៌តែម្ដង។ករណីខាងលើជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងជួយស្វែងរកយុត្តិធម៌ ដោយអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុតនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាច្បាប់ជាធរមាន។
ជុំវិញសំណុំរឿងនេះ អង្គភាពយើងបានហៅទូរស័ព្ទសម្ភាសន៍លោក ណៃ វ៉ាន់នាត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះលោកបានឲ្យដឹងថា«ករណីនេះលោកបានចូលឆ្លើយរួចហើយ! លោក និងមេធាវីក៏បានទៅជួបភាគីដើមបណ្ដឹងដោយផ្ទាល់ដែរដើម្បីសុំសងប្រាក់ក្នុង១ខែចំនួន៣០០០$ ប៉ុន្តែភាគីដើមបណ្ដឹងមិនព្រមយក ហេតុអ្វីចង់ផ្សាយព័ត៌មានដូច្នេះមានន័យថាភាគីដើមបណ្ដឹងចង់បំផ្លាញកិត្តិយសរូបលោក!» ៕