ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សហរដ្ឋអាមេរិកអាចនឹងលក់យន្តហោះចម្បាំង F-35B ៤២គ្រឿង ឲ្យប្រទេសជប៉ុន

សហរដ្ឋអាមេរិកអាចនឹងលក់យន្តហោះចម្បាំង F-35B ៤២គ្រឿង ឲ្យប្រទេសជប៉ុន

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខការពារជាតិអាមេរិក ឬហៅកាត់ថា DSCA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជូលលិខិតមួយច្បាប់ ទៅកាន់ សភាអាមេរិក ដើម្បីពន្យល់អំពីគម្រោងលក់យន្តហោះចម្បាំងស៊េរី F-35 ទៅឲ្យជប៉ុន ក្នុងនោះក៏មានប្រភេទ F-35B ចំនួន ៤២គ្រឿងផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

F-35B គឺជាប្រភេទយន្តហោះចម្បាំងពិសេស ដែលអាចចុះចត និងហោះឡើងជាលក្ខណៈបញ្ឈរ ដែលអាចជួយដល់សកម្មភាពប្រយុទ្ធ នៅក្នុងសមរភូមិកាន់តែខ្លាំងក្លា ជាមួយនិងកិច្ចសហប្រតិបត្តិការ រវាងនាវាចម្បាំង។ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់យន្តហោះ ខាងលើនេះហើយ ប៉ុន្តែវាត្រូវរង់ចាំការសម្រេចពីសភាសិន តាមរយៈលិខិតដែលផ្ញើដោយ DSCA។

គួរបញ្ជាក់ថា ក្រៅពីការបញ្ជាទិញ F-35B ប្រទេសជប៉ុនក៏បានស្នើសុំទិញ F-35A ចំនួន ៦៣គ្រឿង និងសព្វាវុធមួយចំនួនថែមទៀតដែរ។ នៅក្នុងលិខិតរបស់ DSCA ទៅកាន់សភាបានបញ្ជាក់ថា ការសម្រេចលក់យន្តហោះចម្បាំងខាងលើនេះ គឺជាផលប្រយោជន៍ជាតិដ៏សំខាន់ និងជាការជួយដល់ជប៉ុនដែលជាសម្ព័ន្ធមិត្ត ឲ្យមានសមត្ថភាពខ្លាំងជាងមុន លើវិស័យការពារជាតិ។

ក្នុងចំណោមយន្តហោះស៊េរី F-35 យន្តហោះចម្បាំងលំដាប់ F-35B ក្នុងមួយគ្រឿងមានតម្លៃជាង ១១៥លានដុល្លារ ខណៈ F-35A វិញមានតម្លៃជិត ៨០លានដុល្លារក្នុងមួយគ្រឿង និង F-35C មានតម្លៃជាង ១០៨លានដុល្លារ ដែលទាំងនេះសុទ្ធសឹងជាផលិតផលរបស់ក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin)៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |