(កណ្តាល)÷ ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ម៉ៅ សឿន អធិការនៃអធិការខណ្ឌច្បារអំពៅ ដឹកនាំបង្ក្រាបផ្ទាល់និងមានការចូលរួមដោយលោកអធិការរងព្រហ្មទណ្ឌ២រូប លោកវរសេនីយ៍ទោ វុធ សារវ័ន្ត និង លោកវរសេនីយ៍ទោ គាន់ ឌីណា ដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាបបានមុខសញ្ញាម្នាក់ឈ្មោះសុខ ដារ៉ា ភេទប្រុស យកទៅសាកសួរ ហើយនៅមានបក្ខពួក២នាក់ទៀត បានរត់មកលាក់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី១- ឈ្មោះ ណេត ម៉ារ៉ាណិត ភេទប្រុស អាយុ៣៤ឆ្នាំ
ទី២-ឈ្មោះ ង្វៀង ធីហៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម
ទី៣-ឈ្មោះ ណេត ម៉ារ៉ាណិត ត្រូវជាប្តីរបស់ឈ្មោះ ង្វៀង ធីហៀង។
ប្រតិបត្តិការបង្ក្រាបនោះកម្លាំងនគរបាលជំនាញក្រុងតាខ្មៅបានដកហូតបានម៉ូតូ២គ្រឿង ម៉ាកZommerX ស្លាកលេខភ្នំពេញ1HQ-5143 និងមួយគ្រឿងទៀតម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CA-3649 និងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
#គួរបញ្ជាក់ផងដែរថា: ការតាមចាប់ឃាត់ខ្លួនមុខសញ្ញាបន្ថែម ដែលរត់មកលាក់ខ្លួនក្នុងទឹកដីក្រុងតាខ្មៅ ដែលបានធ្វើសកម្មភាពយកកាំភ្លើងខ្លី វាយក្បាលប្លន់យកម៉ូតូ និងខ្សែកកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ផ្លូវលេខ៦៤៤ ភូមិដេីមអំពិល សង្កាត់ច្បារអំពៅ១ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។