ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការADMM 2022 បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៦ “16th ADMM” កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដើម្បីវាយតម្លៃដកបទពិសោធន៍ ដែលជាធាតុចូលបន្ថែមសម្រាប់ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក នៅបំណាច់ខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខ ឱ្យទទួលបានជោគជ័យថែមទៀត ៕