ខណ្ឌដូនពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឆ្លើយតបមកអ្នកសារព័ត៌មានថានឹងចាត់ឲ្យលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ចុះពិនិត្យជាបន្ទាន់ហាងអ៉ិនធឺណេតតមួយកន្លែងដែលស្ថិតនៅផ្ទះលេខ៨២ផ្លូវ១៥សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋតាមរយៈអង្គភាពសារព័ត៌មានយើងខ្ញុំថាមានលួចបង្កប់ល្បែងស៉ីសងខុសច្បាប់ (joker) កាលពីល្ងាចថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២២។
គួររំលឹកឡើងវិញកាលពីថ្ងៃទី18 ខែកក្កដា ឆ្នាំ២០២២ ប្រភពពីពលរដ្ឋបានទទូចស្នើសុំឲ្យអង្គភាពសារព័ត៌មាន រហាត់ទឹក ជួយផ្សព្វផ្សាយ នឹង ផ្តល់ព័ត៌មានជូនទៅអជ្ញាធរខណ្ឌដូនពេញមេត្តាជួយចាត់វិធានការទប់ស្កាត់រាល់ល្បែងស៉ីសងខុសច្បាប់លួចលាក់ដែលនាំឲ្យមានអំពើរហិង្សាក្នុងគ្រួសារ ជាពិសេសនាំឲ្យកើតមាន ចោរលួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន។
យោងតាមការឆ្លើយតបយ៉ាងឆាប់រហ័សពីលោក សុខ ពេញវុធ បានឲ្យដឹងថាលោកមានបញ្ហាសុខភាពហើយកំពុងតែសម្រាកព្យាបាលជំងឺ តែលោកនឹងចាត់ឲ្យលោកអធិការនគរបាលខណ្ឌដូនពេញចុះពិនិត្យជាបន្ទាន់ដើម្បីសេចក្តីសុខពលរដ្ឋក្នុងមូលដ្ឋានដែលលោកកំពុងតែគ្រប់គ្រង។
ពលរដ្ឋហាក់មានសង្ឃឹមឡើងវិញបន្ទាប់ពីទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សនឹងមានភាពទំនួលខុសត្រូវ សាកសមជាថ្នាក់ដឹកនាំដែលគួរឲ្យគោរព តែទោះជាយ៉ាងណាពលរដ្ឋក៍នៅតែទន្ទឹងរងចាំវិធានការដ៏កក់ក្តៅពីសំណាក់អជ្ញាធរខណ្ឌដូនពេញផងដែរ។