(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃបង់ក្លាដែស ដែលមកទស្សនកិច្ចផ្លូវការនៅកម្ពុជា។
បើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ក្រោយចប់ជំនួបនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗមួយចំនួន៕