ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កម្ពុជាគ្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅតំបន់មួយចំនួន ខណៈបាតុភូតនេះ តែងបង្កឲ្យ​មនុស្ស​ស្លាប់​

កម្ពុជាគ្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅតំបន់មួយចំនួន ខណៈបាតុភូតនេះ តែងបង្កឲ្យ​មនុស្ស​ស្លាប់​

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) គ្រោង​នឹង​រៀបចំ​ឧបករណ៍​ការពារ​រន្ទះ នៅតាមតំបន់មួយចំនួនដែលតែងកើតមានរន្ទះ ខណៈ​បាតុភូត​បង្ក​ពី​គ្រោះធម្មជាតិ​មួយ​នេះ បានបង្កឲ្យមានមនុស្សស្លាប់ និងសត្វពាហនៈងាប់ជារៀងរាល់ឆ្នាំ ។

ក្នុងវេទិការជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី២៩ ធ្វើឡើងនៅថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មានប្រសាសន៍ថា នៅកម្ពុជាមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ កើត​មាន​ជា​រៀងរាល់ឆ្នាំបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ក្នុងនោះមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម ។

ឯកឧត្តមបន្តថា បញ្ហាគ្រោះមហន្តរាយ អ្នកពាក់ព័ន្ធតែងគិតលើចំណុចផ្សេងៗ មិន​បាន​គិត​ចំពោះ​បញ្ហា​រន្ទះបាញ់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាច្រើន ជារៀងរាល់ឆ្នាំផងដែរ ដូចនេះ​លេខាធិការដ្ឋាន​តាមបណ្ដារាជធានីខេត្ត ត្រូវមើលតំបន់ណាខ្លះ ដែលតែងកើតមានរន្ទះ ហើយ​នៅ​ឆ្នាំ​នេះ គ.ជ.គ.ម គ្រោងគិតពីថវិកាជាតិ និងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយ​ពិនិត្យ​លទ្ធភាព​ដោះ​ស្រាយបញ្ហានេះ ។

សម្រាប់វេទិកាជាតិនេះ ឯកឧត្តម គន់ គីម ជំរុញទៅមន្ត្រីលេខាធិការដ្ឋានរាជធានីខេត្ត និង​អង្គការ​ពាក់ព័ន្ធ ពិភាក្សា និងប្ដូរយោបល់គ្នា ដើម្បីប្រមូលធាតុចូលសរុបរាយការណ៍ ពាក់ព័ន្ធ​ការងារ​កាត់​បន្ថយ​គ្រោះមហន្តរាយ ឲ្យបានល្អប្រសើរ ។

ឯកឧត្តម ម៉ា នរឹទ្ធ អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើក​ឡើងថា វេទិកានេះ ធ្វើឡើង​ស្របពេល​កម្ពុជា​កំពុង​អនុវត្ត​សកម្មភាព​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ក្រោមក្របខណ្ឌការងារសេនដាយ ២០២៥-២០៣០ ដែលពេលនេះ ការ​អនុវត្ត​បាន​ប្រព្រឹត្តិ​ទៅ​ពាក់កណ្ដាលអាណត្តិ ទើប គ.ជ.គ.ម បានសម្រេចកណត់យកប្រធានបទ “វឌ្ឍនភាព​នៃ​ការ​អនុវត្តក្របខណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា” ។

គួរបញ្ជាក់ថា សម្រាប់ផែនការបម្រុងទុក របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បី​ឆ្លើយតបនឹងគ្រោះមហន្តរាយ ពិសេសបញ្ហាទឹកជំនន់ នៅរដូវវស្សាឆ្នាំ២០២២នេះ គឺបាន​ត្រៀម​នូវ​កម្លាំងអន្តរាគមន៍ចំនួន១៦កង ទូទាំងប្រទេស ស្មើនឹងជិត ២០០០នាក់ រួមទាំង​មាន​បំពាក់​នូវ​សម្ភារសង្គ្រោះបន្ទាន់ យានជំនិះ និងស្បៀងបម្រុងជាច្រើនទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |