ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ញើសារលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ដល់សប្បុរសជន ព្រមទាំងអង្គភាពក្រុមហ៊ុន អាជីវកម្មនានា ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្ពុជា ។
យោងតាមទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា អ្វីដែលសំខាន់ គឺការឈានទៅបញ្ចប់នៅសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខនៅសេសសល់លើទឹកដីកម្ពុជា។
ដើម្បីសម្រួលដល់ការចូលរួមទាំងនេះ សម្តេចតេជោ ហ៊ុន សេន សូមឲ្យសប្បុរសជនធ្វើទំនាក់ទំនងទៅឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ ០១២ ៩៦១៩៧១ ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា៕
ខាងក្រោមនេះ ជាខ្លឹមសារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖