(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចត្រាស់បង្គាប់តែងតាំង លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មី ឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។ សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ត្រូវបានសមាជិក សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩ (ឆ្នាំ២០២២ ដល់ឆ្នាំ២០២៥) ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញកាលពីឆ្នាំ២០១៦។ លោកបានគ្រប់គ្រងតំណែងនេះរយៈពេលពីរអាណត្តិរួចមកហើយ៕