ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រគល់ជូនលិខិតថ្លៃងឣំណរគុណចំពោះសប្បុរសជន និងក្រុមការងារបក្សចុះជួយភូមិមេសប្រចាន់លើ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិដ៏លឿននិងឆាប់រហ័ស ដោយសារមានការជ្រោមជ្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយទំាងអស់ ឧបត្ថម្ភថិវកា និងបានលះបង់កម្លាំងកាយចិត្តចំពោះភូមិមេសរប្រចាន់លើអោយបាននូវផ្លែផ្កាយយ៉ាងពេញលេញទាំងការគាំទ្រ ក្នុងការបោះឆ្នោត និងការរីកចំរើនហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិ។
សូមជម្រាបជូនថា៖ ពិធីប្រគល់លិខិតថ្លែងឣំណរគុណនិងជូនពរនេះធ្វើឡើងក្រោមឣធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ឣនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណាដើម្បីប្រគល់លិខិតជូនសប្បុរសជននិងក្រុមការងារបក្សប្រមាណជាង៤០នាក់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២មានទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេរបាសាក់២។
គួររំលឹកផងដែរថា៖ លោកបណ្ឌិត តេង ប៊ុនថុនអនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ និងក្រុមការងារទាំងអស់បានឣភិវឌ្ឍភូមិត្រឹមតែរយៈពេល១ឆ្នាំ ៣ខែប៉ុណ្ណោះ ប្រជាពលរដ្ឋសង្កេតឃើញថា ភូមិមេសរប្រចាន់លើ បានផ្លាស់ប្ដូរមុខមាត់ថ្មី ដោយប្រែពីផ្លូវភក់ជ្រាំដើរសឹងមិនបានបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា សំណង់សាសនា និង ទីស្នាក់ការបក្សភួមិ,ជួសជុលផ្លូវចូលទីស្នាក់បក្សភូមិ,លាបថ្នាំបង្កា់ដៃព្រះវិហារ និងជីកស្រះទឹកវត្ត ជាពិសេសផ្លូវបេតុស្ថិតនៅក្នុងគំរោង៩០០ម៉ែត្រនឹងរួចនាពេលឆាប់ៗនេះ។
ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ឆ្នាំ២០២២កន្លងទៅ ភូមិមេសរប្រចាន់លើទទួលបានលទ្ធផលសមាជិកបក្សទៅបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋចំនួន ៦៤៣សំលេង ទល់នឹង១៤៥ គិតជាភាគរយៈ១០០% មានន័យថាប្រជាជនបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនលើសពីផែនការ បើប្រៀបធៀបនឹងចំនួនភូមិចំនួន០៦ស្ថិននៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង៕