បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានអនុម័តឱ្យប្រើប្រាស់កីឡាករសរុប ២៦នាក់ក្នុងមួយក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ទឹកដីកាតាឆ្នាំនេះ។ ការសំរេចបែបនេះគឺស្របនឹងបរិបទក្រោយកូវីដ-១៩ និងកាលវិភាគប្រកួតដ៏មមាញឹករបស់ក្លិបអាជីព និងក្រុមជំរើសជាតិ ដោយពីមុនក្នុងមួយក្រុមមានតែ ២៣នាក់ប៉ុណ្ណោះ។
FIFA ក៏បានបញ្ជាក់ដែរថា ក្នុងការប្រកួតនីមួយៗ ក្រុមនីមួយៗអាចមានកីឡាករបម្រុងដល់ទៅ ១៥នាក់ដែលមានន័យថាកីឡាករគ្រប់គ្នាទាំង ២៦នាក់សុទ្ធតែអាចចូលលេងបាន។ ក្រៅពីនោះមន្ត្រីក្រុមសរុប ១១នាក់ដែលក្នុងនោះត្រូវតែមានម្នាក់ជាពេទ្យប្រចាំក្រុម អាចអង្គុយនៅតំបន់កៅអីបម្រុងបាន។ ក្រុមទាំង ៣២ នឹងត្រូវចុះបញ្ជីកីឡាករផ្លូវការសំរេច World Cup នៅថ្ងៃទី២០ ខែតុលាពោលគឺ ៣០ថ្ងៃមុនព្រឹត្តិការណ៍ចាប់ផ្តើម។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយគូដំបូងគឺជាជំនួបរវាងសេណេហ្កាល់ជួបជាមួយហូឡង់នៅកីឡដ្ឋាន Al Thumama៕