ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជា្ជជីវៈនគរបាល ជំនាន់ទី១៥ លើកទី១

សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជា្ជជីវៈនគរបាល ជំនាន់ទី១៥ លើកទី១

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីបិទ “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៥ លើកទី១ សម្រាប់ក្របខណ្ឌថ្មីឆ្នាំ២០២០ ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ៦ ចំនួន១៦០នាក់។

ថ្លែងក្នុងពិធីបិទវគ្គនេះ សម្តេចក្រឡាហោម បានលើកឡើងថា “ក្រសួងមហាផ្ទៃបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះ យើងអាចបន្តការងារបណ្តុះបណ្តាលនិងរៀបចំពិធីនេះបាន ដោយសារតែរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការជួប​វិបត្តិ​ជំងឺកូវីដ-១៩»។ ជាមួយគ្នានោះ ដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ថា «ជោគជ័យ នៃការ​ទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គឺជា ស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចក្រឡាហោម ថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យសភា នគរបាល​កម្ពុជាក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវ​កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណភាព។ សម្ដេចក្រឡាហោម ក៏បានថ្លែង កោតសរសើរ និង​អបអរសាទរ​ដល់ក្មួយៗ​ជាសិស្សនគរបាល​ជ័យលាភី​ទាំងអស់ ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួល​បានជោគជ័យក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់​ដែលបាន​ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា នគរបាលកម្ពុជា និងសាលា​នគរបាលជាតិ​ភូមិភាគទាំងអស់។

សម្តេចក្រឡាហោម បានមានមតិផ្ដាំផ្ញើដល់បណ្ឌិតសភានគរបាលកម្ពុជាឱ្យបន្ត អនុវត្តកម្មវិធី​កំណែទម្រង់​របស់ខ្លួន និងបន្តកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបាន​ផ្តល់​អនុសាសន៍ ដល់សិស្សនគរបាលជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញ​ទៅ​ប្រើប្រាស់ឱ្យមានប្រយោជន៍ដល់ អង្គភាពការងារ និងសង្គមជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |