ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រុមប្រឹក្សារាជធានី កោតសរសើរ​គណៈអភិបាល​លើកិច្ចការពារសន្តិសុខ​នាយុទ្ធនាការ​ឃោសនា​បោះឆ្នោត

ក្រុមប្រឹក្សារាជធានី កោតសរសើរ​គណៈអភិបាល​លើកិច្ចការពារសន្តិសុខ​នាយុទ្ធនាការ​ឃោសនា​បោះឆ្នោត

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរគណៈអភិបាលរាជធានី លើកិច្ចការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ដោយជោគជ័យ និងគ្មានអំពើហិង្សា។

ការកោតសរសើររបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍បន្ដថា ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបំពេញ​ភារកិច្ចដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ​និងសណ្តាប់ធ្នាប់ និងទប់ស្កាត់​សកម្មភាព​របស់អតីតបុគ្គលិក Naga World បានល្អ និងបានខិតខំប្រឹងប្រែង ក្នុងការកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរនៅតាមដងផ្លូវក្នុងខែឧសភា​ ឆ្នាំ២០២២ កន្លងមកនេះ បានល្អប្រសើរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបន្តថា ក្នុងខែឧសភា ឆ្នាំ២០២២កន្លងទៅឃើញថា មាន​កំណើន​បរិមាណនៃការប្រមូលសំរាម​ជាមធ្យមក្នុង១ថ្ងៃប្រមាណ ៣៧៩៥តោន ហើយត្រូវបាន​ក្រុមហ៊ុន​ប្រមូល និងដឹកជញ្ជូនបានល្អ និងទាន់ពេលវេលា។ ប៉ុន្តែទោះបីជាយ៉ាងណា​ក្តី​ប្រធាន​ក្រុមប្រឹក្សា​រាជធានីភ្នំពេញ ​បានស្នើសុំឱ្យបន្តការផ្សព្វផ្សាយអំពីការប្រមូល​វេចខ្ចប់ ការបញ្ចេញ​សំរាម​តាម​ពេលកំណត់​ដល់ខណ្ឌដែលមិនទាន់បានផ្សព្វផ្សាយ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឱ្យស្ថាប័នពាក់ព័ន្ធ ពិសេស​មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញជម្រុញការចាក់វ៉ាក់សាំង​ជូនកុមារឱ្យបានគ្រប់ដូសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។

ឯកឧត្តម បន្តថា នៅលើពិភពលោក​ គេបានទទួលស្គាល់រួចហើយថា ​ប្រទេសកម្ពុជា ជាប្រទេស​មួយ​ដែលទទួលបានការចាក់វ៉ាក់សាំងល្អជាងគេ​ ដោយរហូតមកដល់ពេលនេះ មិនមាន​អ្នកឆ្លង​ជម្ងឺកូវីដ-១៩នោះទេ។​ ដូច្នេះការងារនេះត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ព្រោះថាមនុស្សម្នាក់​មិនអាច​ទទួលការងារនេះបានជោគជ័យនោះទេ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីដើមឈើនៅក្នុងរាជធានីភ្នំពេញ ត្រូវ​តែអភិរក្សឱ្យបានល្អបំផុត ។ ចំពោះដើមឈើចាស់ៗ​ ប្រហោងក្នុង ​ដែលអាចបង្ក​ហានិភ័យ ដល់​ប្រជាពលរដ្ឋ ឬអ្នកដំណើរ ​គឺអាចស្នើសុំកាប់បានតែត្រូវដាំជំនួសមកវិញ សំដៅធ្វើ​យ៉ាង​ណា​ឱ្យរាជធានីភ្នំពេញ ​នៅរក្សាបានជាទីក្រុង​មាន​ពណ៌បៃតង ​និងបរិស្ថានល្អ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |