ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កងទ័ព​រុស្ស៊ី​ចូល​ដល់​កណ្ដាល​ក្រុង​ឧស្សាហកម្ម​អ៊ុយ​ក្រែ​ន ខណៈ​អាមេរិក​ត្រៀម​បញ្ជូន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ទៅ​ឲ្យ​ទីក្រុង ​Kyiv

កងទ័ព​រុស្ស៊ី​ចូល​ដល់​កណ្ដាល​ក្រុង​ឧស្សាហកម្ម​អ៊ុយ​ក្រែ​ន ខណៈ​អាមេរិក​ត្រៀម​បញ្ជូន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ទៅ​ឲ្យ​ទីក្រុង ​Kyiv

​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​បើកផ្លូវ​ចូលទៅ​ដល់​កណ្ដាល​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ​ខិតចូល​កាន់តែ​ជិត​ទៅរក​ការប្រកាស​ជ័យជម្នះ​ដ៏​ធំ ​ក្នុង​ការ​វាយលុក​របស់​ពួកគេ​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​។

អភិបាលក្រុង Severodonetsk និយាយ​ថា​ មាន​ផ្ទៃដី​តែ​ ២០% ​ប៉ុណ្ណោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងកម្លាំង​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​នៅតែមាន​ក្ដី​សង្ឃឹមថា ​ពួកគេ​អាច​ទប់​រុស្ស៊ី​មិន​ឲ្យ​គ្រប់គ្រង​ទីក្រុង​នេះ​ទាំងស្រុង​។ ​ប៉ុន្តែ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែ​ន​ទប់​ទល់នឹង​ការ​វាយលុក​របស់​ទាហាន​រុស្ស៊ី សហរដ្ឋអាមេរិក​បាន​ប្រកាស​កញ្ចប់​ផ្ដល់​ជំនួយ​អាវុធ​ថ្មី​ចំនួន ៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទីក្រុង Kyiv ដែល​នឹង​រួមមាន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ដែល​មាន​សមត្ថភាព​បាញ់​ដល់​គោលដៅ​ចម្ងាយ​ ៨០​គីឡូម៉ែត្រ​។ ​ទីក្រុង Moscow បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ដាក់​ប្រេង​លើ​ភ្លើង ដោយ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា ការផ្គត់ផ្គង់​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទាំងនេះបាន​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ថា ​ប្រទេស​ទី​៣ ​អាច​នឹង​ត្រូវបាន​អូសទាញ​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​នេះ​។

​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សន្យា​ហើយ​ថា ខ្លួន​នឹង​មិន​ប្រើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទាំងនោះ​បាញ់​ទៅលើ​គោលដៅ​នានា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទេ​។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Joe Biden សង្ឃឹមថា​ ការ​បង្កើន​សមត្ថភាព​ដល់​កងកម្លាំង​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន ​នឹង​ជួយ​រុញ​ដោល​ឲ្យ​ក្រុង Moscow ដើរចូល​តុ​ចរចា​បញ្ចប់​សង្គ្រាម ដែល​ពេលនេះ​បាន​ឈាន​ចូល​ដល់​ខែ​ទី​៤៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |