(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក «សិក្ខាសាលាស្តីពី ការរួមចំណែករបស់កម្ពុជា ចំពោះអាស៊ាន» (Workshop on Cambodia’s Contribution to ASEAN)។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅសណ្ឋាគារ Hyatt Regency Hotel រាជធានីភ្នំពេញ៕