នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយកម្មវិធីអាជីវកម្មចល័ត និង កម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈការងារ ទិសដៅការងារបន្ត និងពិធីប្រគល់សេចក្តីសម្រេចជូនសមាជិក សមាជិកា ក្រោមការដឹកនាំរបស់លោក គឹម សុខរី នាយកកម្មវិធី។ ក្នុងកិច្ចប្រជុំនោះផងដែរលោកនាយកបានលេីកឡេីងថា “បរិយាកាសដ៏ល្អក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន បានធ្វេីឲ្យយុវជនពោរពេញទៅដោយឱកាសក្នុងការអភិវឌ្ឍខ្លួនក្នុងវិស័យសារព័ត៌មាន” អរគុណសន្តិភាព