ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការCMAC បានរៀបចំពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការ APOPO និងមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា គាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដោយក្រុមកណ្តុរហិតមីន និងក្រុមសុនខស្រាវជ្រាវបច្ចេកទេស នៅខេត្តព្រះវិហារ។
គម្រោងនេះ មានរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃទី០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងទំហំទឹកប្រាក់ចំនួន ២៨៤,៤២២ ដុល្លារសហរដ្ឋអាម៉េរិក។
យោងតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានឱ្យដឹងថា ក្នុងម្រោងបោសសម្អាតមីននៅខេត្តព្រះវិហារនេះ គាំទ្រថវិកាដោយ ប្រទេសបែលហ្ស៉ិក ក្នុងនោះកម្លាំងស៊ីម៉ាក់ និងត្រូវដាក់ពង្រាយតាមដោលដៅទាំងនោះផងដែរ៕