ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសរ៉ាដ្វាន់ដា ត្រូវបានចាប់ខ្លួន ជុំវិញរឿងចេញសែកស្អុយ

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសរ៉ាដ្វាន់ដា ត្រូវបានចាប់ខ្លួន ជុំវិញរឿងចេញសែកស្អុយ

(គីហ្គាលី)៖ ការិយាល័យស៊ើបអង្កេតនៃប្រទេសរ៉ាដ្វាន់ដា ឬហៅកាត់ថា (RIB) បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក Pierre Damien Habumuremyi ត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័ត្រក្លែងក្លាយ (សែកស្អុយ) និងរំលោភលើសេចក្តីទុកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមការិយាល័យ RIB លោក Habumuremyi កំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលិស ជុំវិញការចោទប្រកាន់រឿងចេញមូលប្បទានប័ត្រក្លែងក្លាយ ១០៥,០០០ ដុល្លារ និងរំលោភលើសេចក្តីទុកចិត្ត។

គួរបញ្ជាក់ថា លោក Habumuremyi ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរ៉ាដ្វាន់ដា ចាប់ពីខែតុលាឆ្នាំ ២០១១ ដល់ខែកក្កដាឆ្នាំ ២០១៤ ហើយលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលលោកបានមកកាន់ការិយាល័យ RIB ក្នុងរដ្ឋធានីគីហ្គាលី (Kigali) ដោយសារតែការចោទប្រកាន់ពាក់ព័ន្ធនឹងការចេញ មូលប្បទានប័ត្រក្លែងក្លាយ។

លើសពីនេះទៅទៀត រវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងនាមជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រីស្ទៀនរ៉ាដ្វាន់ដា (Christian University of Rwanda) លោក Habumuremyi ក៏ជាអ្នកនៅពីក្រោយការកឹបកេងប្រាក់ខែរបស់បុគ្គលិកសាកលវិទ្យាល័យនេះ ក្នុងទឹកប្រាក់សរុបប្រហែលជា ១.០៥ លានដុល្លារផងដែរ។ លោក Habumuremyi នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅសប្តាហ៍នេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |