ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

វិធីលួចធ្វើឃាតអ្នកកាសែត Khashoggi និងបំបាត់ភស្តុតាង អាចសាហាវព្រៃផ្សៃលើសពីការស្មាន

វិធីលួចធ្វើឃាតអ្នកកាសែត Khashoggi និងបំបាត់ភស្តុតាង អាចសាហាវព្រៃផ្សៃលើសពីការស្មាន

(អង់ការ៉ា)៖ បុគ្គលិកស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតម្នាក់ ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល បានប្រាប់តុលាការតួកគីថា រូបលោកត្រូវបានគេស្នើសុំឱ្យបង្កាត់ភ្លើងចង្រ្កាន អំាងសាច់ជិតមួយម៉ោង បន្ទាប់ពីអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាស់ ខាសហូកជី (Jamal Khashoggi) ចូលមកក្នុងអគារស្ថានកុងស៊ុល ជាទីដែលលោកត្រូវបានគេសម្លាប់ កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

លោក ហ្សេគី ដេមៀ (Zeki Demir) ជាអ្នកបច្ចេកទេសម្នាក់ បម្រើការឱ្យស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត បានផ្ដល់សក្ខីកម្មខាងលើ នៅថ្ងៃសុក្រសប្ដាហ៍នេះ កំឡុងចូលរួមក្នុងសវនាការថ្ងៃដំបូង នៃសំណុំរឿងមន្ត្រីអារ៉ាប៊ីសាអូឌីត ២០នាក់ ដែលត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ប៉ុន្តែមន្ត្រីអារ៉ាប៊ីសាអូឌីត ២០នាក់នោះមិនបានបង្ហាញខ្លួនក្នុងសវនាការឡើយ។ លោក Demir ត្រូវបានគេទូរស័ព្ទហៅឱ្យមកកាន់ស្ថានកុងស៊ុល បន្ទាប់ពីអតីតអ្នកកាសែតរូបនេះ ធ្វើដំណើរមកដល់ស្ថានកុងស៊ុល។

លោក Demir បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សពី ៥ ទៅ៦នាក់ នៅទីនោះ… ពួកគេបានសុំឱ្យខ្ញុំបង្កាត់ភ្លើងចង្រ្កានអាំងសាច់»។ លោកបន្ថែមទៀតថា លោកបានឃើញសាច់ដោតចង្កាក់ និងសាច់បន្ទះជាច្រើនបន្ថែមពីលើចង្រ្កានអាំងសាច់ នៅឯសួនច្បារស្ថានកុងស៊ុល។ ដោយឡែកបើតាមសក្ខីកម្មផ្សេងទៀត ពីអ្នកបើករថយន្ដស្ថានកុងស៊ុល បាននិយាយថា រូបគេត្រូវបានគេបង្គាប់ឱ្យនិយាយថា សាច់ចង្កាក់ និងសាច់បន្ទះទាំងនោះត្រូវបានទិញ ពីភោជនីយដ្ឋានមួយកន្លែងនៅក្នុងតំបន់។ មិនតែប៉ុណ្ណោះ លោក Demir បានអះអាងផងដែរថាលោកត្រូវបានគេបញ្ជាឱ្យបើកទ្វារស្ថានកុងស៊ុល នៅពេលរថយន្ដមួយគ្រឿង បិទកញ្ចក់ពណ៌ខ្មៅមកដល់ ហើយលោកត្រូវបានគេប្រាប់ ឱ្យចេញពីសួនច្បារស្ថានកុងស៊ុលភា្លមៗ។

គួរបញ្ជាក់ថា លោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដងប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ចូលក្នុងអគារស្ថានកុងស៊ុល ដើម្បីទទួលលិខិតរៀបចំអាពាហ៍ពិពាហ៍។ បណ្ដាប្រទេសលោកខាងលិច រួមទាំងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA និងរបាយការណ៍ស៊ើបអង្កេតរបស់ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ឃាតកម្មដ៏កក្រើកនេះមានជាប់ពាក់ព័ន្ធ នឹងព្រះអង្គម្ចាស់រាជទាយាទ អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន់។ សាកសពលោក Khashoggi មិនត្រូវបានគេរកឃើញឡើយរហូតមកទល់នឹងពេលនេះ រីឯអាជ្ញាធរតួកគីសន្និដ្ឋានថា សាកសពប្រហែលជាត្រូវបានគេបំផ្លាញចោល ដោយប្រើទឹកអាស៊ីតរំលាយ, កាត់ជាកង់ៗ ឬដុតបំផ្លាញចោល។

រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានទាត់ចោលការចោទប្រកាន់បែបនេះ ហើយកាលពីខែធ្នូ ឆ្នាំ២០១៨ តុលាការអារ៉ាប៊ីសាអូឌីត បានផ្ដន្ទាទោសប្រហារជីវិតមនុស្ស ០៥នាក់ និងដាក់ពន្ធនាគារមនុស្ស ០៣នាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi។ ប៉ុន្តែក្រោយក្រុមគ្រួសារ លោក Khashoggi ស្រាប់តែប្រកាសអត់ឱនមនុស្សទាំងនេះទៅវិញ ជាហេតុនាំឱ្យពួកគេទទួលបានការលើកលែងទោស ក្រោមច្បាប់អារ៉ាប៊ីសាអូឌីត៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |