ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាទិញទឹកខ្មៅលុបមិនជ្រះ ពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដប សម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។
ទឹកខ្មៅទាំងនោះ ត្រូវបានយកមកធ្វើតេស្តដើម្បីបង្ហាញអំពីគុណភាព នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ នៅទីស្តីការ គ.ជ.ប។
ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ៕