ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

Ronald Araujo ព្រមព្រៀង​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona ជាមួយ​នឹង​តម្លៃ​ផ្តាច់​កុងត្រា ១​ពាន់​លាន​អឺរ៉ូ

Ronald Araujo ព្រមព្រៀង​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona ជាមួយ​នឹង​តម្លៃ​ផ្តាច់​កុងត្រា ១​ពាន់​លាន​អឺរ៉ូ

បាល់ទាត់៖ ​ខ្សែការពារ Barcelona, Ronald Araujo បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការបន្ត​កិច្ចសន្យា​នៅ​ជាមួយ​ក្លិប​ដល់​ឆ្នាំ២០២៦ អម​ជាមួយនឹង​តម្លៃ​ទិញ​ផ្តាច់​កិច្ចសន្យា​ដល់​ទៅ ១ពាន់​លាន​អឺរ៉ូ​។ ​​កិច្ចសន្យា​ចាស់​របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៣​។

កីឡាករ​ជំរើសជាតិ​អ៊ុយ​រូ​ហ្កា​យ​រូបនេះបង្ហាញខ្លួន ២៦ប្រកួត​ហើយ​ឱ្យ Barcelona រដូវ​កាល​នេះ​ដោយបាន​ស៊ុត​បញ្ចូល​ទី ៤គ្រាប់បូករួម​ទាំង​មួយ​គ្រាប់​ដែល​យកឈ្នះ Real Madrid ៤-០ កាលពី​ខែមីនា​។​ ​​Ronald Araujo បានមក​ដល់ Barcelona កាលពី​ឆ្នាំ២០១៨ ផ្លាស់​ពី​ក្លិប​អ៊ុយ​រូ​ហ្កា​យ Boston River ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​នៅពេលនោះ​។ នៅ​ឆ្នាំ២០១៩ Araujo បានបង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់ខ្លួន​ជាមួយ Barcelona ជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​ពេល​ជួបនឹង Sevilla តែ​ក៏​ទទួលបាន​កាត​ក្រហម​បណ្តេញចេញ ១៤នាទី​បន្ទាប់​។ ​​ជាមួយ​ក្រុម​ជំរើសជាតិ Ronald Araujo បង្ហាញខ្លួន​បាន ៩លើក និង​ត្រូវបាន​កោះហៅ​លើកដំបូង​នៅ​ឆ្នាំ២០២០៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |