ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតាមប្រព័ន្ធ Online។
កិច្ចជំនួបសំណេះសំណាល និងពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»៕